ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួករដ្ឋមន្ត្រីការបរទេស​ចិន​ កូរ៉េខាងត្បូង​និង​ជប៉ុន​នឹង​ជួប​ប្រជុំគ្នា


រូបឯកសារ៖ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣។

ប្រទេស​កូរ៉េខាងត្បូង​ដែលជា​អ្នកផ្ចុងផ្តើមនិងជា​ប្រធាន​នៃ​ការប្រជុំ​ត្រីភាគី​នេះ​សង្ឃឹម​ថា ​នឹងប្រើឱកាស​នេះ​ដើម្បីកែលម្អ​នូវ​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេសចិន​ ដែល​រអាក់រអួលកាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ។ តែ​ទោះ​ជា​យ៉ាងណាក៏​ដោយ​ ក៏ពួកអ្នកជំនាញ​គ្មាន​សុទិដ្ឋិនិយមថា​ នឹងមានការ​ទំលាយ​ភាពទាល់​ច្រកនៅ​ក្នុងកិច្ច​ប្រជុំ​នោះទេ។

អ្នកស្រី Mao Ning អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​បាននិយាយ​នៅក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា​ថា៖ «​កិច្ចសហប្រតិបត្តិការ​ត្រីភាគីនេះ​បម្រើ​ផលប្រយោជន៍​រួម​នៃប្រទេសទាំង​បីរបស់យើង។

ប្រទេស​ចិន​ឱ្យតម្លៃលើយន្តការនេះហើយនឹង​ធ្វើការ​ជា​មួយ​កូរ៉េខាងត្បូង ​និង​ប្រទេស​ជប៉ុន​ដើម្បី​ពង្រឹ​ង​កិច្ចសហការ​នេះ»។

នៅ​ក្នុង​ការប្រជុំនោះ​ ​រដ្ឋមន្ត្រីការបរទេសនៃ​ប្រទេសទាំង​បីនឹង​ធ្វើការ​ចរចាទ្វេភាគីរវាង​ចិន​និង​ជប៉ុន​និង​រវាង​ចិន​និង​កូរ៉េខាង​ត្បូង។

បើតាម​របាយការណ៍​កាល​ពី​ពេល​មុនដោយទីភ្នាក់ងារសារព័ត៌មាន Kyodo News​ ថាជំនួបរវាងរដ្ឋមន្ត្រីការបរទេស​ទាំងបីនាក់​នេះត្រូវបានស្នើដោយ​កូរ៉េខាងត្បូង​ ​ដែល​បញ្ជាក់​ពីឆន្ទៈរបស់​កូរ៉េខាងត្បូងក្នុង​ការកែលម្អទំនាក់ទំនង​រវាង​កូរ៉េខាងត្បូងនិង​ចិន៕

ប្រែសម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG