ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​​​រុះរើ​​​ការដ្ឋាន​​​ខួង​​​ប្រេង​​​ចេញ​​​ពី​​​តំបន់​​​ជម្លោះ​​​ជាមួយ​​​វៀតណាម


នាវា​​​របស់​​​ប្រទេស​​​ចិន​​​ត្រូវ​​​បាន​​​គេ​​​ឃើញ​​​កំពុង​​​បើកបរ​​​ក្នុង​​​តំបន់​​​Haiyang Shiyou 981​​​​​​តំបន់​​​ខួង​​​រុករក​​​ប្រេង​​​របស់​​​ចិន​​នៃ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ កាលពី​​​ថ្ងៃ​​​ទី​​​ ១៥​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​ ២០១៤។
នាវា​​​របស់​​​ប្រទេស​​​ចិន​​​ត្រូវ​​​បាន​​​គេ​​​ឃើញ​​​កំពុង​​​បើកបរ​​​ក្នុង​​​តំបន់​​​Haiyang Shiyou 981​​​​​​តំបន់​​​ខួង​​​រុករក​​​ប្រេង​​​របស់​​​ចិន​​នៃ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ កាលពី​​​ថ្ងៃ​​​ទី​​​ ១៥​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​ ២០១៤។

​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ បាន​សម្រេច​រុះរើ​ការដ្ឋានខួង​រុករក​ប្រេង​ចេញ​ពី​ផ្ទៃ​ទឹក​សមុទ្រ​ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​ជាមួយ​ ប្រទេស​វៀតណាម​។ ​ការដ្ឋាន​ដែល​ត្រូវ​បានសាងសង់​កាលពី​២ ​ខែមុន ​បាន​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ រហូត​ដល់​ផ្ទុះ​ការ​តវ៉ា​ហិង្សា​ប្រឆាំង​ជន​ជាតិ​ចិនរស់នៅ​ក្នុង​ប្រទេស​វៀតណាម​។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ការ​រុះរើ​ការដ្ឋាន​រុករក​ប្រេង​របស់​ចិន​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​បារ៉ា​សេល​នៃ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង នឹងជួយ​កាត់បន្ថយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ កប៉ាល់​ល្បាត​របស់​ប្រទេស​ទាំង​ពីរ​ដែល​ធ្លាប់​ប៉ះទង្គិច​គ្នា​ច្រើន​លើកមក​ហើយ។ ក៏ប៉ុន្តែ​គេរំពឹង​ទុក​ថា​ ទង្វើជា​វិជ្ជមាន​របស់​ចិន​បែប​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទំនាក់​ទំនង​ការ​ទូត​តិចតួច​តែប៉ុណ្ណោះ​។

ដោយ​ឡែក​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​អះអាង​ថា ​ការ​រុះរើ​ការដ្ឋាន​ខួង​រុករក​ប្រេង​ដែល​មាន​តម្លៃ​រាប់​ពានលាន​ដុល្លារ​នេះ​ មិនមែន​ដោយ​សារ​ការ​រង​សម្ពាធ​អ្វី​ឡើយ​ ក៏ប៉ុន្តែ​ប្រទេស​ចិន​បាន​បញ្ចប់​ការ​ងារ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​ក្រសួង​ការ​បរទេស​វៀតណាម​ បាន​លើក​ឡើង​ថា​ វៀតណាម​បាន​តាំងចិត្ត​រួច​ជាស្រេច​ដើម្បី​ការពារ​អធិបតេយ្យ​ភាព​ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ស្រប​តាម​ច្បាប់​អន្តរជាតិ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG