ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មភាព​រោងចក្រ​ផលិតកម្ម​នៅ​ចិន​ថយ​ចុះ​នៅ​ខែ​មេសា


រូបឯកសារ៖ រោងចក្រផលិតរថយន្តនៅក្រុងវូហាន ​ប្រទេសចិន ដែលបានបើកដំណើរការវិញ បន្ទាប់ពីមានការផ្អាកដោយសារការរាតត្បាតជំងឺកូវីដ១៩។
រូបឯកសារ៖ រោងចក្រផលិតរថយន្តនៅក្រុងវូហាន ​ប្រទេសចិន ដែលបានបើកដំណើរការវិញ បន្ទាប់ពីមានការផ្អាកដោយសារការរាតត្បាតជំងឺកូវីដ១៩។

ប្រទេស​ចិន​និយាយ​ថា សកម្មភាព​រោងចក្រ​ផលិតកម្ម​របស់​ខ្លួន​បាន​ថយ​ចុះ​នៅ​ក្នុង​ខែ​មេសា​នេះ​ ខណៈ​ដែលការ​រាត​ត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មីបាន​ចេញ​ជា​រូបរាងនៅ​ក្រៅ​ប្រទេស​ចិន​ហើយ​បាន​បញ្ឈប់​ស្ទើរ​រាល់​សកម្មភាព​សេដ្ឋកិច្ច​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក។​

ការិយាល័យ​ជាតិ​ស្ថិតិ​របស់​ចិន​បាន​ចេញ​របាយការណ៍​មួយ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​និយាយ​ថា សន្ទស្សន៍​នៃ​អ្នកបញ្ជា​ទិញ​បាន​ធ្លាក់​ចុះ​ដល់​ពិន្ទុ ៥០,៨ ក្នុង​ខែ​មេសា បើ​ប្រៀប​ធៀបពិន្ទុ ៥២ កាល​ពី​ខែ​មីនា។ ពិន្ទុ​ណា​ដែលក្រោយ​៥០​នៅ​ក្នុង​សន្ទស្សន៍​នេះ​មាន​ន័យ​ថា​ជា​ការ​ថយ​សកម្មភាព។​

រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​បាន​បិទ​ផ្អាកសកម្មភាព​សេដ្ឋកិច្ច​និង​សកម្មភាព​បុគ្គល​ទាំង​អស់​កាល​ពី​ខែ​កុម្ភៈ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​នូវ​វីរុស​កូរ៉ូណា ដែល​បង្ក​ជំងឺ​កូវីដ១៩ ហើយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ទី​ក្រុង​វូហាន​ភាគ​កណ្តាល​ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ។ អាជ្ញាធរ​ចិន​បាន​ដក​បម្រាម​ទាំង​នេះបន្តិច​ម្តងៗ​ខណៈ​ដែល​ចំនួនការ​ឆ្លង​ថ្មី​បាន​ថយ​ចុះ ប៉ុន្តែ​សេដ្ឋកិច្ច​ចិន​នៅ​តែ​ជួប​បញ្ហា​ដោយ​សារ​កង្វះ​ខាត​តម្រូវការ​នៅ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប ដែល​នៅ​ទី​នោះ​ ពលរដ្ឋ​រាប់​លាន​នាក់ត្រូវ​ស្ថិតក្រោមបញ្ជា​ឲ្យ​នៅ​ផ្ទះ​និង​ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​ភាគ​ច្រើន។​

ការិយាល័យ​ជាតិ​ស្ថិតិ​របស់​ចិន​ក៏​រាយការណ៍​ថា ចំពោះ​សន្ទស្សន៍​នៃ​អ្នកបញ្ជា​ទិញ​ក្នុង​វិស័យ​មិនមែន​រោងចក្រផលិតកម្មវិញ ដូច​ជា​សេវាកម្ម​សណ្ឋាគារ​ កីឡា និង​ការ​កម្សាន្ត ពិន្ទុ​៥៣,២ ក្នុង​ខែ​មេសា ដែល​ជា​ការ​កើន​១​ពិន្ទុ​ពី​ខែ​មីនា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG