ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្តឹង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប្រឆាំង​នឹង​អាមេរិក​អំពី​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​យានយន្ត​អគ្គិសនី​ដោយ​«រើសអើង»


រូបឯកសារ៖ បុគ្គលិកម្នាក់កំពុងពិនិត្យមើល​អាគុយសម្រាប់រថយន្តអគ្គិសនី នៅរោងចក្រអាគុយរថយន្តអគ្គិសនី Xinwangda ក្នុងខេត្ត Nanjing ប្រទេសចិន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិកម្នាក់កំពុងពិនិត្យមើល​អាគុយសម្រាប់រថយន្តអគ្គិសនី នៅរោងចក្រអាគុយរថយន្តអគ្គិសនី Xinwangda ក្នុងខេត្ត Nanjing ប្រទេសចិន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

កាល​ពី​ថ្ងៃអង្គារ ​ប្រទេស​ចិន​បាន​ប្តឹង​សហរដ្ឋ​អាមេរិក​នៅ​អង្គការពាណិជ្ជកម្មពិភពលោកដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា ផ្តល់​ប្រាក់ឧបត្ថម្ភ​«ដោយ​មាន​ការរើសអើង»​ដល់យានយន្តអគ្គិសនី​ខ្លះ។

ការផ្តល់​ប្រាក់​ឧបត្ថម្ភទាំងនេះ ​ដែលចាប់ផ្តើម​នៅ​ឆ្នាំ​នេះតាមរយៈច្បាប់​កាត់បន្ថយ​អតិផរណា​នឹង​ធ្វើឱ្យ​ពលរដ្ឋ​អាមេរិកាំង​ដែល​ទិញ​រថយន្ត ​មិនមាន​សិទ្ធិ​ទទួល​ការសម្រាល​ពន្ធពី​ ៣.៧០០​ដុល្លារ ទៅ​ ៧.៥០០​ដុល្លារ ​ប្រសិន​បើ​ផ្នែក​ផ្សំធុងអាគុយខ្លះ​ត្រូវ​បានផលិត​ដោយប្រទេស​ចិន ​រុស្ស៊ី ​កូរ៉េខាងជើងឬ​ប្រទេសអ៊ីរ៉ង់។

បេសកកម្មអចិន្ត្រៃយ៍របស់​ប្រទេស​ចិន​ប្រចាំអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​និយាយ​ថា គោលនយោបាយ​ទាំងនេះ«​ស្ថិតនៅក្រោមការ​បន្លំ​ថាជា​ការឆ្លើយ​តបនឹងការប្រែប្រួល​អាកាសធាតុ» ប៉ុន្តែ​«តាម​ការពិត​មាន​ការទាក់ទិននឹង​ការទិញ​និង​ការ​ប្រើទំនិញ​មក​ពី​សហរដ្ឋ​អាមេរិក ឬ​ត្រូវ​ដឹកជញ្ជូន​ចូលពី​តំបន់​ពិសេស​ណាមួយ»។

បើ​តាមអ្នកនាំពាក្យ​នៃ​ក្រសួង​ពាណិជ្ជកម្មចិន​ រដ្ឋាភិបាល​ក្រុងប៉េកាំង​បានសុំ​ដល់រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ឱ្យ​«កែ​តម្រូវជា​បន្ទាន់នូវគោលនយោបាយ​ឧស្សាហកម្ម​មាន​ការរើសអើង​និង​ថែរក្សាស្ថិរភាព​នៃ​ឧស្សាហកម្ម​សាកលនិងសង្វាក់​ផ្គត់ផ្គង់​សម្រាប់យានយន្ត​ប្រើ​ថាមពល​ថ្មី»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយតាម​អ៊ីនធឺណិត​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយថា ​ការរឹតត្បិតខាង​ផ្តល់​ប្រាក់ជំនួយ​បន្ថែម​ផាត់ចោលផលិតកម្ម​ចិន តែ​ក៏នាំឱ្យមាន​ផល​អវិជ្ជមាន​ដល់​ខ្សែ​ចង្វាក់ផ្គត់ផ្គង់​សាកលនិងការប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​ក្នុង​ផ្សាររថយន្តអគ្គិសនីផង​ដែរ។

ការ​តវ៉ានេះ​របស់​ចិនមានឡើង​ក្រោយជម្លោះរវាង​អាមេរិក​និង​ចិន​កាល​ពីពេល​ថ្មីៗ​នេះ ​រួម​មាន​ជម្លោះ​អំពីពន្ធគយ​និងសេចក្តី​ព្រាង​ច្បាប់​មួយ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ដកហូត​កម្មវិធីបណ្តាញ​សង្គម TikTok ​មាន​ប្រជាប្រិយភាពពី​ក្រុម​ហ៊ុន​ចិន​ធំ​របស់​ផងខ្លួនដោយសារមានកង្វល់​ខាងសន្តិសុខ​ជាតិ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters The Associated Press និង​ Agence France-Presse។ ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG