ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trudeau​ ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​​កាណាដា


មេ​ដឹកនាំ​គណបក្ស​សេរីនិយម លោក Justin Trudeau សម្លឹង​មើល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោះ​ជាមួយ​ភរិយា គឺ​អ្នកស្រី Sophie Gregoire និង​កូន​ប្រុស​របស់​លោក​ឈ្មោះ Xavier ក្នុង​ទីក្រុង​ Montreal កាលពីពេល​កន្លងទៅ។
មេ​ដឹកនាំ​គណបក្ស​សេរីនិយម លោក Justin Trudeau សម្លឹង​មើល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោះ​ជាមួយ​ភរិយា គឺ​អ្នកស្រី Sophie Gregoire និង​កូន​ប្រុស​របស់​លោក​ឈ្មោះ Xavier ក្នុង​ទីក្រុង​ Montreal កាលពីពេល​កន្លងទៅ។

ប្រទេស​កាណាដា​ទទួល​បាន​នាយករដ្ឋ​មន្ត្រី​ថ្មី​ហើយ​នៅ​ថ្ងៃពុធនេះ​ ក្នុង​ខណៈ​ពេល​ដែល​លោក​ ចាស្ទីន​ Justin Trudeau​ បាន​ស្បថ​ស្បែរ​ចូល​កាន់​តំណែង​ដោយ​សន្យា​ថា ​នឹង​ធ្វើ​ឱ្យ​មាន​រដ្ឋាភិបាល​មួយ​ដែល​ខុស​ពី​មុន​យ៉ាង​ខ្លាំង​ គឺ​ខុស​ពី​រដ្ឋាភិបាល​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Stephen Harper ​រយៈពេល​ជិត​១០ឆ្នាំ​កន្លង​មក។

លោក​ទ្រូដូ (Trudeau) ដែល​មាន​អាយុ​៤៣ឆ្នាំ​បាន​ដឹកនាំ​គណបក្ស​សេរីនិយម​របស់​លោក​ឱ្យទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ធំធេង​នៅ​ក្នុង​ការបោះឆ្នោត​សភាជាតិ​កាល​ពីខែ​មុន ដោយ​ឈ្នះ​បាន​អាសនៈ​ចំនួន​១៨៤។ ចំណែក​គណបក្ស​អភិរក្ស​និយម​របស់​លោក​ Harper ទទួល​បាន​តែ​៩៩​អាសនៈ​ប៉ុណ្ណោះ។

នៅ​ក្រោយ​ពី​លោក​បាន​ស្បថ​ស្បែរ​ចូល​កាន់​តំណែង​ លោក​ទ្រូដូ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រកាស​ពី​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ដែល​នឹង​មាន​រដ្ឋ​មន្ត្រី​បែងចែក​ស្មើ​គ្នា​រវាង​បុរស​និង​ស្រ្តី។​

លោក​បាន​ចេញ​លិខិត​មួយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ដោយ​លោក​បាន​សន្យា​ថា​នឹង​ធ្វើ​ច្បាប់​មួយ​ដែល​កាត់​បន្ថយ​ការ​យក​ពន្ធ​លើ​ពលរដ្ឋ​ថ្នាក់​កណ្តាល​ ហើយ​ថាច្បាប់​នេះជា​ច្បាប់​ដែល​លោក​នឹង​យក​ជា​អាទិភាព។

លោក ​ទ្រូដូ​ ក៏​បាន​និយាយដែរ​ថា​ លោក​មាន​ផែនការ​ពង្រីក​ការ​ចូលរួម​របស់​ប្រទេស​កាណាដា​នៅ​លើឆាក​អន្តរជាតិ​ថា ​ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។​

លោក​បាន​ប្រកាស​ពី​ផែនការ​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ​អន្តរជាតិ​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ ក្នុង​នោះ​រួម​មាន​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​មេដឹកនាំ​ប្រទេស​ G20ក្នុង​ប្រទេស​តួកគី​ សន្និសីទ​ពិភពលោក​ស្តី​ពីការ​ប្រែប្រួល​អាកាស​ធាតុ​ក្នុង​ទីក្រុង​ប៉ារីស​ និង​កិច្ច​ពិភាក្សា​ APEC ​ក្នុង​ប្រទេស​ហ្វីលីពីន៕

XS
SM
MD
LG