ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រឈម​និង​ដំណោះស្រាយ​របស់​យុវជន​កម្ពុជា​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០១៥

លោក ចាប ចិត្រា នាយក​សាលា​អន្តរជាតិ Headstart និង​ជា​​និស្សិត​ផ្នែក​កិច្ចការ​អន្តរជាតិ​ដែល​ទើប​នឹង​បញ្ចប់​ការ​​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចូល​រួម​នៅ​ក្នុង​កម្មវិធី​«សំឡេង​​ជំនាន់​ថ្មី»​របស់​វីអូអេ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ មាន​ការ​បារម្ភ​ជាច្រើន​អំពី​លទ្ធភាព​ និង​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ប្រកួត​ប្រជែងនៅ​ពេល​ដែល​អាស៊ានធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៥។ យុវជន​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​រៀបចំ​ខ្លួន​របស់​ប្រទេស​ជា​សមាជិក​ចូល​ទៅ​ក្នុង​យុគសម័យ​នៃ​សាកលភាវូបនីយកម្ម​ និង​ការ​ប្រកួត​ដោយ​សេរី​នៅ​ក្នុង​តំបន់។

ក្នុង​កម្មវិធី​«សំឡេង​ជំនាន់​ថ្មី» (New Voices) ទី ១៣ នៃ​វីអូអេ លោក ចាប ចិត្រា ដែល​ទើប​តែ​នឹង​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​កិច្ចការ​អន្តរជាតិ និង​ជា​នាយក​សាលា​អន្តរជាតិ​ Headstart បាន​ចូលរួម​ពិភាក្សា​អំពី​ការ​ប្រឈម​និង​ដំណោះស្រាយ​ និង​ទស្សនៈ​របស់​យុវជន​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ និង​ការ​រៀបចំ​ខ្លួន​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​នេះ។​
XS
SM
MD
LG