ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិក្ខា​សាលា​ស្តី​ពី​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​បាន​បញ្ចប់


ប្រទេស​ប៊្រុយណេ ​ម៉ាឡេស៊ី​ ហ្វ៊ីលីពីន ​កោះតៃវ៉ាន់​និង​ប្រទេស​វៀតណាម​ក៏បាន​ធ្វើ​ការ​ទាមទារ​ប្រជុំ​កោះ​ទាំងនោះ​ដែរ។
ប្រទេស​ប៊្រុយណេ ​ម៉ាឡេស៊ី​ ហ្វ៊ីលីពីន ​កោះតៃវ៉ាន់​និង​ប្រទេស​វៀតណាម​ក៏បាន​ធ្វើ​ការ​ទាមទារ​ប្រជុំ​កោះ​ទាំងនោះ​ដែរ។

ភ្នំពេញ៖ សិក្ខា​សាលា​ចំនួន​ពី​រថ្ងៃ​ស្តី​ពី​ការ​ប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ​នេះ​ហើយ​បណ្តា​ប្រទេស​ដែ​ល​ជា​សមាជិក​ប្រជាជាតិ​អាស៊ាន​និង​ចិន​បាន​ព្រម​ព្រៀង​គ្នា​ថា​នឹង​បង្កើន​ការ​ពង្រឹង​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ជិត​ស្និទ្ឋ​ថែម​ទៀតដើម្បី​ដោះ​ស្រាយជម្លោះ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សន្តិវិធី​ និង​ជៀស​វាង​អំពើ​ហិង្សា។​

បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ និង​ប្រទេស​ចិនបាន​ធ្វើ​សិក្ខាសាលា​មួយ​ចំនួន​ពីរ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ភាគ​គី​ពាក់​ព័ន្ឋ​ទាំង​អស់។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយកាលពី​ថ្ងៃ​សុក្រ​នេះបាន​ឲ្យ​ដឹង​ថា អង្គសិក្ខា​សាលា​បាន​កត់​សម្គាល់​ពី​ភាព​រីក​ចម្រើន​នៃ​ការ​អនុវត្ត​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូងដែល​ហៅ​កាត់​ថា​DOC ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​មកនេះហើយ​បាន​សម្រេចថា​តើ​សហគមន៍​អាស៊ាន​និង​ចិន​អាច​ធ្វើ​ការ​រួម​គ្នា​ដោយ​របៀប​ណា​ដើម្បី​អនុ​វត្ត​ឲ្យ​មាន​ប្រសិទ្ឋ​ភាព​និង​ពេញ​លេញ​នៃ​DOC​ក្នុង​វិភាគ​ទាន​ដើម្បី​ការ​ពារ​សន្តិ​ភាព​និង​ស្ថិរភាព​ក្នុង​តំបន់។

សិក្ខាសាលា​បាន​កត់​សម្គាល់​ធ្ងន់​អំពី​សារៈ​សំខាន់​ដែល​បាន​លើក​ឡើង​ក្នុង​DOC​ទាក់​ទិន​នឹង​សកម្មភាព​ផ្សេងៗ​ដើម្បី​លើក​កម្ពស់​ទំនុក​ចិត្ត​បន្ថែម​ទៀត​និង​ការ​ជឿ​ជាក់​ដែល​ជា​គ្រឹះ​នៃ​កិច្ច​សហ​ប្រត្តិ​បត្តិ​ការ​រវៀង​សមាគម​អាស៊ាន​និង​ចិន​ជា​ពិសេស​ទាក់​ទិន​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ស្រី​សឿ រដ្ឋចាវី អនុរដ្ឋ​លេខា​ធិ​ការ​ការ​បរទេស​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​បន្ទាប់​ពី​បិទ​បញ្ចប់​សិក្ខា​សាលា​ថា ​អ្នក​ស្រី​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​តែ​ការ​ពិភាក្សា​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ផុល​ផុស​បំផុត​ទាំង​ភា​គី​អាស៊ាន​និង​ភាគី​ចិនដែល​បាន​ឈាន​ទៅ​ដល់​ចំណុច​មួយ​ដែល​ហ៊ាន​ពិភាក្សា​គ្នា​អស់​ពី​ដួង​ចិត្ត​ដើម្បី​ព្យាយាម​បញ្ចៀស​ជម្លោះ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

«សារៈ​សំខាន់​របស់​យើង​គឺ​ធ្វើ​យ៉ា​ង​ណា​ដើម្បី​បន្ត​រក្សា​នៅ​សន្តិភាព​ សន្តិ​សុខ​និង​ស្ថិរភាព​ព្រម​ទាំង​ វិបុលភាព​របស់​តំបន់​សមុទ្រចិន​ខាង​ត្បូង​។​ទី​ពីរ​ទៀត​គឺ​ថា​ដើម្បី​បន្ត​រក្សា​នៅ​សន្តិភាព​ ស្ថិរភាព​និង​វិបុលភាព​របស់​តំបន់​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​សំខាន់​បំផុត​គឺ​ត្រូវ​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​ខិត​ខំ​អនុ​វត្ត​ទៅ​តាម​គោល​ការណ៍​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​DOC»។​
នៅ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​បាន​យល់​ឃើញ​ផង​ដែរ​អំពី​សារៈ​សំខាន់​ត្រូវ​បន្ត​ពង្រឹង​ដែ​គូ​ជា​យុទ្ខ​សាស្ត្រ​រវាង​អាស៊ាន​និង​ចិន​ដែល​បាន​ក្លាយ​ជា​ចាស់​ទុំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​

សិកា្ខសាលា​ស្តី​ពី​ការ​ប្រតិបត្តិ​របស់​ភាគី​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​រវាង​បណ្តា​ប្រទេស​អាស៊ាន​និង​ចិន​ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆការ​ខាង​មុខ​នេះ។​

ជម្លោះ​ដែនដី​ដ៏​សំខាន់​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ទាក់​ទិន​នឹង​ប្រជុំ​កោះ​ ស្ព្រាតលី (Spratlys)​ ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ​ហើយ​ត្រូវ​គេ​ជឿ​ជាក់​ថា​មាន​ អណ្តូង​ប្រេង​និង​ឧស្ម័ន​ដ៏​ធំ​សម្បើម។

ប្រទេស​ប៊្រុយណេ ​ម៉ាឡេស៊ី​ ហ្វ៊ីលីពីន ​កោះតៃវ៉ាន់​និង​ប្រទេស​វៀតណាម​ក៏បាន​ធ្វើ​ការ​ទាមទារ​ប្រជុំ​កោះ​ទាំងនោះ​ដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ប្រទេស​ចិន​បាន​ផ្តាស់ប្តូរ​ពាក្យសម្តី​ដ៏​ក្តៅគគុក​អំពី​ជម្លោះ​ដែនទឹក​ជាមួយ​ ប្រទេស​ហ្វ៊ីលីពីន ​និង​វៀតណាម។ ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ធ្លាប់​បាន​ធ្វើ​សមយុទ្ធ​ដោយ​មាន​នាវា​ចម្បាំង​បាញ់​គ្រាប់​កាំភ្លើងពិតៗ។ បណ្តាញ​ផ្សាយ​ព័ត៌មាន​ចិន​រាយការណ៍​អំពី​នាវា​យាមល្បាត​នោះ​ដោយ​មិន​បញ្ជាក់​ ឲ្យ​ចំៗ​ពីជម្លោះ​ដែនដី​ទេ។ ក៏ប៉ុន្តែ​ពួកគេ​បាន​សង្កត់​ធ្ងន់​ថា ​ការធ្វើ​ដំណើរ​នោះ​មាន​គោលបំណង​បង្ហាញ​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដើម្បី​ការពារ និង​ការ​ទាមទារ​ដែនដី​របស់​ខ្លួន៕

XS
SM
MD
LG