ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី​រៀបរាប់​ការ​ទទួល​ខុសត្រូវ​របស់​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម


ភ្នំពេញ៖ នៅក្នុង​អំឡុងពេល​តស៊ូ​ក្នុង​ព្រៃម៉ាគី នួន ជា ទទួលខុសត្រូវ​ផ្នែក​សីលធម៌​និង​វប្បធម៌ រីឯ​ខៀវ សំផន ទទួលខុសត្រូវ​ផ្នែក​ភ​ស្ត​ភា។ នេះ​បើតាម​ការបញ្ជាក់​របស់​ស​ក្សី​នៅក្នុង​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​នៅ​ថ្ងៃ​ពុធ​នេះ។

លោក នង សុ​ផង់ អតីត​ប្រធាន​ក្រុម​បកប្រែ​សារ​ទូរលេខ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បញ្ជាក់​ថា ប៉ុល ពត បងធំ​ទី១ នៃ​របប​នេះ នួន ជា បងធំ​ទី២ និង​ខៀវ សំផន បែង​ចែក​ការទទួលខុសត្រូវ​រួមគ្នា​មុនពេល​ពួក​ខ្មែរក្រហម​ឡើងកាន់​អំណាច។

«ខាង​សេដ្ឋកិច្ច​ដូចជា​ទាក់ទង​ខាង​សម្ភារៈ​ផ្សេង​ដែល​ត្រូវបញ្ជូន​តាម​មូលដ្ឋាន​គឺ​អ្នកចាត់ចែង​គឺ​ខៀវ សំផន។ ឯខាង​វប្បធម៌ អ្វីដែល​ប៉ះពាល់​ខា​សីលធម៌​គឺ​លោក​នួន ជា ជា​អ្នក​ណែនាំ។ ឯ​ប៉ុល ពត ជា​អ្នក​ណែនាំ​រួម»។

ដើម​បណ្តឹងរដ្ឋប្បវេណី លោក ឯម អឿន ដែល​បានបញ្ចប់​ការផ្តល់​សក្ខីកម្ម​នៅថ្ងៃនេះ​បាន​រៀបរាប់​ជា​បន្ត​បន្ទាប់​ថា ពួក​ខ្មែរក្រហម​បានចាត់ទុក​ព្រះពុទ្ធសាសនា​ជាស​ត្រូវ​ចាប់តាំងពី​ឆ្នាំ ១៩៧២ មក​ម្លេះ​ហើយ​ពួក​ខ្មែរក្រហម​ចាត់ទុក​ថា ការរក្សា​ទុក​វត្ត​អា​រ៉ា​ម និង​ព្រះសង្ឃ​មិន​ផ្តល់​ផលចំណេញ​នោះទេ។
នួន ជា ត្រូវគេ​ដឹងថា គឺជា​មេ​មនោគមវិជ្ជា​នៅ​សម័យ​នោះ។

លោក នង សុ​ផង់ ដែល​ជា​សាក្សី​ក្នុង​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​កំពុង​តស៊ូ ប៉ុល ពត គឺជា​មនុស្ស​ដែល​បានដាក់​បញ្ជា​ច្រើនជាងគេ​រីឯ​នួន ជា ដាក់​បញ្ជា​ច្រើន​ទី២ ហើយ​បន្ទាប់មកទៀត គឺ​ខៀវ សំផន។ បទបញ្ជា​ទាំងនោះ​ត្រូវ​បកប្រែ​ទៅជា​ទូរសា​រួច​ទើប​មាន​អ្នក​នាំសារ​នាំយក​ទៅកាន់​គោលដៅ។

សាក្សី​អាយុ ៦០ ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា គ្រប់​សារ​របស់​ខៀវ សំផន ត្រូវបាន​បញ្ជូន​ឲ្យ​លោក​បង​ប្រែ​ទៅជា​សារ​សំងាត់។

«មុននឹង​ចាត់ចែង​សម្ភារៈ​ទៅ​ភូមិភាគ​ឬ​តំបន់​ណា​លោក​ផ្ញើ​សារ​ទូរលេខ​ឲ្យ​ខ្ញុំ​មុនដ​ម្បី​ប្រែជា​ទួ​រលេ​ខ​សម្ងាត់​ទៅជូន​ខាង​មូលដ្ឋាន​ឲ្យ​គេ​បានដឹងថា​សម្ភារៈ​មាន​ប៉ុន្មាន»។

លោក នង សុ​ផង់ កំពុង​រស់នៅ​ក្នុងភូមិ​ដីក្រហម ស្រុក​កំរាង ខេត្ត​បាត​ដំបង។ ជា​គ្រូបង្រៀន​ចូល​និវត្តន៍​លោក នង សុ​ផង់ បាន​មកដល់​ក្រុងភ្នំពេញ​នៅ​ឆ្នាំ ១៩៧៥ បន្ទាប់ពី​ពួក​ខ្មែរក្រហម​ចូល​កាន់កាប់​ក្រុងភ្នំពេញ​ទាំងស្រុង។ លោក​រៀបរាប់ថា មេ​ដឹកនាំ​ខ្មែរក្រហម​បាន​ដាក់​ផែនការ​តាម​សារ​ទូរលេខ​ជាច្រើន​ដើម្បី​ប្រយុទ្ធ​ដណ្តើមយក​ក្រុងភ្នំពេញ។

«អំពី​ការរៀបចំ​វាយ​រំដោះ​ក្រុងភ្នំពេញ​ពី​លោក លន់ ណុល ខ្ញុំ​បានទទួល​សារ​និង​ធ្លាប់​បានទទួល​ការណែនាំ​អំពី​ការរៀបចំ​ឲ្យ​កងទ័ព​យើង​វាយ​ខាងណា។ មានការ​រៀបចំ​ជា​ផែនការ រៀបចំ​ជា​អ​វុ​ធ​គ្រាប់រំសេវ។ ហើយ​ខាង​មូលដ្ឋាន​ក៏មាន​សំណើ​សុំ​អាវុធ​គ្រាប់រំសេវ​ដែរ»។

នៅក្នុង​យុគ​សង្គ្រាម​ការប្រើប្រាស់​សារ​ទូរលេខ​សម្ងាត់​មាន​សារៈសំខាន់​បំផុត។ សារ​នេះ​អាចជា​អក្សរ​សម្ងាត់​ឬ​លេខ​សម្ងាត់​ដែល​មនុស្ស​ទូទៅ​មិនអាច​អាន​បាន​នោះទេ។ លោក នង សុ​ផង់ បន្ថែម​ថា ពួក​ខ្មែរ​ក្រហម​នៅ​ប្រើ​ប្រព័ន្ធ​ផ្ញើ​ទូរសារ​នេះ​ទៅកាន់​តំបន់​គ្រប់គ្រង​ផ្សេង​នៅក្នុង​ពេលដែល​ពួកគេ​នៅ​គ្រប់គ្រង​អំណាច​ចន្លោះ​ពី​ឆ្នាំ ១៩៧៥ដល់​ឆ្នាំ១៩៧៩៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG