ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​នយោបាយ​កម្ពុជា​អំពាវនាវ​ឲ្យ​ពលរដ្ឋកម្ពុជា​ទទួល​ទាន​នំ​បញ្ចុក​រួមគ្នា​


ទិដ្ឋភាពខ្លះ​នៃ​​ការ​ធ្វើនំបញ្ចុក​របស់​ប្រជាពលរដ្ឋ​​មួយចំនួន​ក្នុង​ភូមិ​ស្លាកែត​ ​សង្កាត់​ព្រៃតាហ៊ូ​ ​ក្រុង​ស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​ដែល​ជា​អ្នក​ប្រកបរបរ​ធ្វើ​នំបញ្ចុក​លក់។(ស៊ុន ណារិន /VOA)​​
ទិដ្ឋភាពខ្លះ​នៃ​​ការ​ធ្វើនំបញ្ចុក​របស់​ប្រជាពលរដ្ឋ​​មួយចំនួន​ក្នុង​ភូមិ​ស្លាកែត​ ​សង្កាត់​ព្រៃតាហ៊ូ​ ​ក្រុង​ស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​ដែល​ជា​អ្នក​ប្រកបរបរ​ធ្វើ​នំបញ្ចុក​លក់។(ស៊ុន ណារិន /VOA)​​

ការប្រកួតប្រជែង​គ្នា​យ៉ាង​ល្វីងជូរចត់​អស់​រាប់ទសវត្សរ៍​រវាង​មេដឹកនាំ​កម្ពុជា​លោកហ៊ុន សែន​ និង​លោក សម រង្ស៊ី ​មេដឹកនាំ​បក្សប្រឆាំង​ដែល​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​មាន​ពេល​ខ្លះ​បង្ក​ជា​អំពើ​ហិង្សា​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់។ ​ក៏ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ​ ទី៩ ខែមិថុនា​នេះ​ ជម្លោះ​រវាង​មេដឹកនាំ​ទាំងពីរ​បាន​ចេញ​លទ្ធផល​ជា​ទឹកសម្ល​នំបញ្ចុក​ជាជាង​ការ​បង្ហូរឈាម។

មេដឹកនាំ​នយោបាយ​ទាំងពីរ​ ដែល​ជា​ធម្មតា​មិន​ដែល​យល់ស្រប​ជាមួយគ្នា​មិន​ថា​ជា​រឿង​អ្វី​នោះ​ បែរ​ជា​ពេល​នេះ​បាន​ចេញ​អំពាវនាវ​ស្រដៀង​គ្នា​ទៅ​កាន់​អ្នកគាំទ្រ​របស់​ពួកគេ​។ នៅថ្ងៃអាទិត្យ​នេះ​មេដឹកនាំ​ទាំងពីរ​បាន​ប្រកាស​ថា​ សូម​ឲ្យ​ពលរដ្ឋកម្ពុជា​ទាំងអស់​ជួបជុំគ្នា​ទទួលទាន​នំបញ្ចុក​រួមគ្នា។

សម្រាប់​ក្រុមអ្នកគាំទ្រ​របស់​លោកនាយករដ្ឋមន្រ្តី​កម្ពុជា​យល់ឃើញ​ថា​ លោក ហ៊ុន សែន​បាន​លើកតម្កើង​ការទទួលទាន​នំបញ្ចុក​រួមគ្នា​នេះ​ ថា​ជា​ការបង្រួបបង្រួម​និង​សាមគ្គីភាព។ ចំណែក​ឯលោក សម រង្ស៊ី វិញ​បាន​ចាត់​ទុកការ​ទទួលទាន​នំ​បញ្ចុក​នេះថា​ជា​ការបង្កើត​មិត្តភាព​នៅក្នុង​មហាគ្រួសារ​កម្ពុជា​ទាំងមូល។

ការអំពាវនាវ​របស់​មេដឹកនាំ​ទាំងពីរ​នេះ​ហាក់​ដូចជា​ខុស​ពី​ធម្មតា ​ដែល​ជា​ទូទៅ​តែងតែ​ប្រឈម​មុខ​គ្នាយ៉ាង​ខ្លាំងក្លា​នោះ។​

គណបក្សសង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៧ គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ជា​ទូទៅ​ថា​ ជា​ការបត់បែន​នយោបាយ​ដើម្បី​ធានា​ដល់​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក ហ៊ុន សែន នៅក្នុង​ការបោះឆ្នោត​ជាតិ​កាល​ពីឆ្នាំ២០១៨។

សមាជិក​គណបក្សសង្គ្រោះជាតិ​ទាំង១១៨នាក់​ត្រូវ​បាន​ដកចេញ​ពីតំណែង​និងហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ។អតីត​សមាជិក​គណបក្សសង្គ្រោះជាតិ​ផ្សេងទៀត​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយ​ភ័យខ្លាច​ពី​ការចាប់ខ្លួន៕

XS
SM
MD
LG