ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​អូបាម៉ា​ ផ្តល់ក្តី​សង្ឃឹម​និងជំនឿ​ដល់ខ្មែរ​អាមេរិកាំង​ក្នុងអាណត្តិ​ថ្មី


លោក​ប្រធានាធិបតី​សរអា​បារ៉ាក់ អូបាម៉ា​គ្រោងនឹង​ធ្វើជាសាធារណៈ​នៅរដ្ឋធានី​វ៉ាស៊ីនតោន​នៅថ្ងៃទី២១​ខែមករា ឆ្នាំ២០១៣។
លោក​ប្រធានាធិបតី​សរអា​បារ៉ាក់ អូបាម៉ា​គ្រោងនឹង​ធ្វើជាសាធារណៈ​នៅរដ្ឋធានី​វ៉ាស៊ីនតោន​នៅថ្ងៃទី២១​ខែមករា ឆ្នាំ២០១៣។
ពីធីសម្ពោធ​ចូលកាន់​តំណែង​អាណត្តិ​ទី២​របស់លោក​ប្រធានាធិបតី​សរអា​បារ៉ាក់ អូបាម៉ា​គ្រោងនឹង​ធ្វើជាសាធារណៈ​នៅរដ្ឋធានី​វ៉ាស៊ីនតោន​នៅថ្ងៃទី២១​ខែមករា ឆ្នាំ២០១៣។​ លោក​អូបាម៉ា​ជាជនជាតិ​អាមេរិកាំង​ស្បែកខ្មៅ​លើកដំបូង​ក្នុងប្រវិត្តិ សាស្ត្រ​ដែលបាន​ជាប់ឆ្នោត​ជាប្រធានាធិបតី​សរអា​ ហើយបន្ត​ជាប់ឆ្នោត​អាណត្តិ ទី២ទៀត​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១២។​ ពលរដ្ឋ​អាមរិកាំង​ដើមកំណើតខ្មែរ​នៅតាម បណ្តារដ្ឋ​មួយចំនួន​ចាត់ទុកថា​ការចូលកាន់​តំណែង​របស់លោក​អូបាម៉ា​នឹងផ្តល់ ការលើក​ទឹកចិត្ត​ ក្តីសង្ឃឹម​និងបទពិសោធន៍​ផ្សេងៗ​ជាច្រើន។

លោក ​ឈឹម សុធន​ មានស្រុក​កំណើត​នៅខេត្ត​កំពង់ឆ្នាំង​ហើយមកដល់​សរអា ក្នុងឆ្នាំ​១៩៧៦។ ​បច្ចុប្បន្ន​កំពុង​រស់នៅ​រដ្ឋញូយ៉ក។​ លោកជាម្ចាស់​ក្រុមហ៊ុន​ធានា រ៉ាប់រង​និងក្រុមហ៊ុន​ហិរញ្ញវត្ថុមួយ​។ លោកបាន​ថ្លែងថា​ពិធីសម្ពោធ​ចូលកាន់ តំណែង​ប្រធានាធិបតី​អាណត្តិទី២​របស់លោក ​អូបាម៉ានេះ​បង្ហាញថា​ជនជាតិ ភាគតិច​ផ្សេងៗ​រួមទាំង​ខែ្មរអាមេរិកាំង​ផង​មានសិទ្ធិ​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោត ជា​ប្រធានាធិបតី។

«ឃើញថា​ឱកាសហ្នឹង​វាផ្តល់ឲ្យ​ពលរដ្ឋ​អាមេរិកាំង​គ្រប់សញ្ជាតិ​ រួមទាំង​សញ្ជាតិ ខ្មែរ​ជាដើម​ផងដែរ។​ នេះជាចំណុច​សំខាន់​ដែលយើងចង់​ឲ្យខ្មែរយើង​មាន មោទនភាពថា​យើងអាចធ្វើ​ដូចគាត់​អញ្ចឹងដែរ»។
លោក​ មាស ជា ​ដែលមាន​ស្រុកកំណើត​នៅស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម មក ដល់​សរអា​កាលពីឆ្នាំ​១៩៨៧។ ​លោកកំពុង​រស់នៅ​សង្កាត់​ហ៊្វីឡាដែលហ្វ៊ីយ៉ា (Philadelphia ) ​រដ្ឋភេស៊ីវីញ៉ា ​(Pennsylvania)​ ធ្វើជាមន្ត្រី​សង្គមកិច្ច។​ លោកថ្លែង ថា​លោក​អូបាម៉ា​ផ្តល់ការ​លើកទឹកចិត្ត​ដល់រូបលោក​និងជនជាតិ​ភាគតិច​ជាច្រើន ក្នុងការ​ប្រឡូក​ជាមួយនឹង​នយោបាយ​អាមេរិកាំង។

«ហើយក្នុងនាម​យើងជាខ្មែរ​អាមេរិកាំង​ យើងខ្ញុំជា​សហគមន៍ខ្មែរនេះ​គឺថាទុក គាត់​ជាវីរៈបុរស​ ទុកគាត់​ជាមនុស្ស​ដ៏គំរូ​ដែលយើង​អាចចង់ធ្វើ​ដូចគាត់​ដែរតទៅ​អនាគត​ដើម្បីស្វែងយល់​ពីការងារ​នយោបាយ​របស់សរអា​និងប្រឡូក​ជាសកម្ម ជាមួយ​សង្គម​អាមេរិកាំង»។

ដោយមិនគិត​ពីការិះគន់​របស់គណបក្ស​ប្រជែង​របស់​លោក​ អូបាម៉ា​ទៅលើការ ដឹកនាំ​ប្រទេស​និងបញ្ហា​មួយចំនួន​ ពលរដ្ឋខ្មែរ​អាមេរិកាំង​បានថ្លែងថា​ពួកគេ រំពឹងថា​លោកអូបាម៉ា​អាចនឹង​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច​ បញ្ហានយោបាយ​ក្នុង និងក្រៅ​ប្រទេស​ហើយនឹង​បញ្ហាសង្គម​ផ្សេងៗ​ដែលសរអា​កំពុងជួបប្រទះ​នៅ អាណត្តិ​ទី២នេះ។

លោក​មាស ជា​បានថ្លែងថា​លោក​អូបាម៉ា​ក្នុងអាណត្តិ​ទី២នេះ​ទំនងជា​លោក អាចមាន​លទ្ធភាព​សម្រួល​ទាំងកិច្ចការ​បរទេស​ និងកិច្ចការ​ផ្ទៃក្នុង​ដែលទាក់ ទងនឹង​បញ្ហាធានា​រ៉ាបរង​ផ្នែកសុខាភាព​និងបញ្ហា​សេដ្ឋកិច្ច​ជូនដល់​ពលរដ្ឋ អាមេរិកាំង​ជាទូទៅបាន​ប្រសើរជាងមុន​ទោះជា​មិនអាច​ដោះស្រាយ​បញ្ហា ទាំងអស់​ក្តី។

«ដូច្នេះ​ជាដំបូងឡើយ​លោក​ប្រធានាធិបតីយ​អូបាម៉ា​ត្រូវដោះស្រាយ​បញ្ហា នយោបាយ ​ការងារបរទេស​ហើយបាទ។ ​ដូច្នេះទី២​ពីរឿង​បញ្ហា​សេដ្ឋកិច្ចហ្នឹង គឺថាធ្វើ​យ៉ាងណា​ដើម្បីឲ្យ​កំណើន​ហើយធ្វើ​យ៉ាងណា​ឲ្យប្រជា​ពលរដ្ឋខ្មែរ​ និង ជាតិសាសន៍​ដ៏ទៃ​និងប្រជា​ពលរដ្ឋ​អាមរិកាំង​ទាំងមូលហ្នឹង​ឲ្យមាន​ការងារធ្វើ កាន់តែច្រើន​នៅក្នុង​ប្រទេស​ហ្នឹង។​ ហើយពីរឿង​បញ្ហា​សំបុត្រពេទ្យ​គឺថា​សព្វថ្ងៃ ហ្នឹង​ រដ្ឋកំពុង​តែអស់​លុយទៅៗ ​ដូច្នេះកំពុង​តែបញ្ហា»។

យល់ឃើញ​ស្រដៀងគ្នាដែរ​លោក​ ឈឹម សុធន​បានអះអាងថា​អាណត្តិ​ទី២​របស់ លោក ​អូបាម៉ាហ្នឹង​គឺមាន​បញ្ហាសេដ្ឋកិច្ច​និងបំណុល​ ការបញ្ចប់​សង្គ្រាម​នៅក្រៅ ប្រទេស​ដើម្បី​កាត់បន្ថយ​ចំណាយ​ដែលទំនង​ជាអាច​ដោះស្រាយ​បានច្រើន។ ដោយឡែក​ការបង្វែរ​ការផ្តោតការ​យកចិត្ត​ទុកដាក់​លើកិច្ចការ​ក្នុងប្រទេស​និង ការស្តារ​សេដ្ឋកិច្ច​ទៅមុខ​ក៏ទំនង​ជាស្ថិតនៅ​ក្នុងគោល​នយោបាយ​របស់លោក​អូបាម៉ា​ដែរ ។

«គាត់អាច​កែរចនាសម្ព័ន្ធ​នៅក្នុង​អាណត្តិ​ថ្មីនេះ។​ បើសិន​ជាការ​ផ្តោត​អារម្មណ៍ របស់គាត់​ហ្នឹង​ចេញពីក្រៅ​ប្រទេស​មកសេដ្ឋកិច្ច​ក្នុងប្រទេសវិញ​ ខ្ញុំឃើញថា ខាងសេដ្ឋកិច្ច​ខាងបំណុល​វាអាច​ដោះស្រាយ​បាន»។

ការថ្លែង​យ៉ាងដូច្នេះ​ទំនងជា​យោង​ទៅលើការ​ដោះស្រាយ​បញ្ហា​ឲ្យមាន​កំណើន ការងារធ្វើ​ ការដោះស្រាយ​វិបត្តិ​សារពើពន្ធ​មួយរយៈពេល​ បញ្ហាកាត់បន្ថយ ចំណាយ​យោធា​និងការ​បញ្ចប់សង្រ្គាម​ក្រៅប្រទេស​ដែលកិច្ចការ​ទាំងនេះ​ត្រូវ បានគេយល់ថា​ជួយទប់​មិនឲ្យ​សរអា​កាន់តែ​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ប្រាក់បំណុល អតិបរមា។

ពលរដ្ឋខ្មែរ​ប្រមាណ​៣សែន​៥ម៉ឺន​ទៅកន្លះ​លាននាក់​ត្រូវគេ​គិតថា​សរអា​បាន ទទួល​ឲ្យរស់នៅ​បន្ទាប់ពី​បានភៀសខ្លួន​ពីការកាប់​សម្លាប់​របស់ពួក​ខ្មែរក្រហម ក្នុងទសវត្សរិ៍​១៩៧០។​ ពលរដ្ឋខ្មែរ​អាមេរិកាំង​ប្រមាណ​៧៥ភាគរយ ​ដែលគេរក ឃើញថា​មានជំងឺ​បាក់ស្បាត​និងជំងឺផ្សេងៗ។​ពួកគេ​ប្រឈមមុខនឹង​វប្បធម៌ថ្មី និងភាសា​ផងដែរ​ដែលពួកគេ​ត្រូវការ​ការយក​ចិត្តដាក់​ទុកបន្ថែម​ទៀតពី រដ្ឋាភិបាល​អាមេរិកាំង។

លោកស្រី​ គួច ធានវី ​មានស្រុក​កំណើត​នៅខេត្ត​បាត់ដំបង​បានភៀសខ្លួន​មក កាន់​សហរដ្ឋ​អាមេរិក​តាំងពីឆ្នាំ​១៩៨១​តាមរយៈ​ជំរំខាវអ៊ីដាង​ ប្រទេសថៃ។​ លោក ស្រី ​ធានវី​បច្ចុប្បន្ន​ជានាយិកា​សមាគម​គាំទ្រ​សុខភាពខ្មែរ​នៅរដ្ឋ​ខុននេទីកេត (Connecticut) ​បានថ្លែងថា៖

«ពិធីសម្ពោធ​តំណែង​លើកទី២​របស់លោក​ប្រធានាធិបតី​អូបាម៉ានេះ​មានសារៈ សំខាន់ណាស់​សម្រាប់​ជនជាតិ​ផ្សេងៗទៀត​ ហើយ​ជាពិសេស​ចំពោះ​សុខភាព សហគមន៍​ខ្មែរយើង​នៅសរអានេះ។​ គាត់មាន​កម្មវិធី ​Obama care​ ឬកម្មវិធី សុខភាព​អូបាម៉ាហ្នឹង​ អាចផ្តល់ឲ្យ​មានការ​ជ្រើសរើស​នូវការ​ទទួលជំនួយ សុខភាព​ដែលមិនមាន​ពីមុនមក»។

លោកស្រី​បន្ថែមថា​ពលរដ្ឋខ្មែរ​ចំនួន​ ៣៣ភាគរយ​ដែលកំពុង​ទទួលបណ្ណ​សុខ ភាពពីរដ្ឋ​គឺ​ Medicaid ​និង ​Medicare​ ក្រៅពី​ទទួលបាន​សេវាកម្ម​តាមបច្ចេកវិជ្ជា ទំនើប​ផ្សេងទៀត។​ លោកស្រី​ធានវី​បានអះអាងថា​ទោះបីជា​លោកស្រី​មិនមាន ជាប់​ទាក់ទិននឹង​គណបក្ស​នយោបាយ​មែន​តែលោកស្រី​សម្តែង​ក្តីរីករាយ​ចំពោះ ការសម្ពោធ​ចូលកាន់​តំណែង​របស់លោក​អូបាម៉ា​អាណតិទី២​នេះដែរ។

លោក ​យ័ប គឹម ទឹង​ មកពី​រដ្ឋវីជីនៀ​ជាវិស្វករ​និងប្រធាន​អង្គការ​សិទ្ធិមនុស្ស​មួយ បាន​ផ្តល់តម្លៃ​យ៉ាងខ្លាំង​ចំពោះពិធី​សម្ពោធ​ចូលកាន់​មុខតំណែង​របស់លោក អូបាម៉ា​ដោយអះអាងថា​លោកនឹង​ចូលរួម​ដោយផ្ទាល់​ដូចជា​ជនជាតិខ្មែរ អាមេរិកាំង​ផ្សេងទៀត​ឬជាតិសាសន៍​ដ៏ទៃទៀត​ដែរ។

«ព្រោះ​ប្រធានាធិបតី​អាមេរិកាំង​គេជ្រើសរើស​បួនឆ្នាំម្តង​ ហើយ​ខ្ញុំនឹងនាំ​កូនខ្ញុំ ទៅដែរ​ដើម្បី​ឲ្យកូនខ្ញុំ​ដឹងថា​នេះជាការ​ ផ្លាស់ប្តូរ​ប្រធានាធិបតី​អាមេរិកាំង ​ហើយ​ខ្ញុំក៏នឹង​ប្រៀបធៀប​ទៅនឹងការ​ផ្លាស់ប្តូរ ​អ្នកដឹកនាំ​យើងនៅ​ស្រុកខ្មែរ​ឲ្យកូន​ស្តាប់ ពីព្រោះថា​នៅស្រុកនេះ​គេផ្លាស់ប្តូរ​មើលទៅ​ដូចស្រួល​នៅពេល​ស្រុកខ្មែរ​យើង ផ្លាស់ប្តូរម្តងៗ​ដូចតឹង»។

លោកថ្លែង​យ៉ាងដូច្នេះ​ដោយយោង​ទៅលើ​ការផ្លាស់ប្តូរ​អំណាច​ដោយរដ្ឋប្រហារ ឆ្នាំ១៩៧០​ ដើម្បីទម្លាក់​សម្តេច​ព្រះនរោត្តម​ស៊ីហនុ ​ដោយលោក​សេនាប្រមុខ លន់ ណុល ​និង​ ការផ្លាស់ប្តូរ​អំណាច​ដោយពួក​ខ្មែរក្រហម​ក្នុងឆ្នាំ​១៩៧៥​ ដែល មាន​ពលរដ្ឋខ្មែរ​ជាង​១លាន​៧សែននាក់​បាត់បង់​ជីវិត​និងការ​ផ្លាស់ប្តូរ​អំណាច ដ៏ប្រទាញ​ប្រទង់នៅ​ឆ្នាំ១៩៩៣ ​ក្រោយការ​បោះឆ្នោត​ដែលត្រូវ​រៀបចំ​ដោយ អសប​ឬហៅថា​អ៊ុនតាក់នោះ។

ក្រុម​ពលរដ្ឋខ្មែរ​អាមេរិកាំង​មួយចំនួន​ចាត់ទុក​ការផ្ទេរ​តំណែង​ប្រធានាធិបតី សរអា​ឬការ​ឈ្នះចាញ់​ក្នុងការ​ប្រកួតប្រជែង​ពេលបោះឆ្នោត​ជាដំណើរការ ប្រកបដោយ​សន្តិភាពនិង​ប្រជាធិបតេយ្យ។​ ពួកគេ​ចាត់ទុកថា​ដំណើរការនេះ​អាចជា​គំរូនិង​ពិសោធន៍​សម្រាប់​ប្រទេស​កម្ពុជា​ទៅថ្ងៃ​អនាគត។
XS
SM
MD
LG