ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​ អនុម័ត​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​ប្រកប​ដោយ​ចម្រូង​ចម្រាស


លោក​ Surin Pitsuwan ​អគ្គ​លេខា​ធិការ​អាស៊ានបាន​សរសើរ​កិច្ច​ព្រម​ព្រៀង​នោះ។
លោក​ Surin Pitsuwan ​អគ្គ​លេខា​ធិការ​អាស៊ានបាន​សរសើរ​កិច្ច​ព្រម​ព្រៀង​នោះ។
ភ្នំពេញ៖ មេដឹក​នាំ​អាស៊ី​អាគ្នេយ៍​ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្សក្នុង​តំបន់នៅក្នុង​អ្វី​ដែល​ពួក​អស់​លោក​ និយាយ​ថា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់មួយ​។ ក៏ប៉ុន្តែ ពួកអ្នក​រិះគន់ ​និយាយ​ថា​សេចក្តី​ប្រកាស​ មិន​ល្មម​គ្រប់​គ្រាន់ហើយ​នឹង​ផ្តល់​ឲ្យ​ប្រទេស​នានា​នូវ​លេស​មិនអើពើ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ ជាជាង​ការ​ពារសិទ្ធិ​ទាំងនោះ​ទេ។

ប្រមុខ​រដ្ឋ​មកពី​ប្រទេស​ជាតិ​នៃ​សមាគម​អាស៊ី​អាគ្នេយ៍ ​បាន​សរសើរ​កិច្ច​ព្រម​ព្រៀង​ថា​ជាព្រឹត្តិការណ៍​ដ៏​សំខាន់សម្រាប់​តំបន់។ ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ មេដឹក​នាំ​មកពី​ប្លុក​ដែល​មាន​ប្រទេស​១០​ជាសមាជិក​ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​របស់​តំបន់។

លោក​ Surin Pitsuwan ​អគ្គ​លេខា​ធិការ​អាស៊ាន​ បាន​សរសើរ​កិច្ច​ព្រម​ព្រៀង​នោះនៅ​ពេល​ថ្លែង​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​ក្រោយ​មក។

«ទៅ​ជាយ៉ាង​ណា​ក៏ដោយ​ ក្រុម​សិទ្ធិ​មនុស្ស​ជា​ច្រើន​ និយាយ​ថា​សេចក្តី​ប្រកាស​ នឹង​មិន​ធ្វើ​តាម​បទ​ដ្ឋាន​ទេ ទោះ​បី​ ពួក​មេដឹកនាំ​អាស៊ាន​ បាន​សរសើរ​ការ​បន្ថែម​កាល​ពី​ពេល​ថ្មី​ៗ​នេះដោយ​សង្កត់​ពី​សារៈ​សំខាន់នៃ​ច្បាប់​អន្តរជាតិ​ដែល​មាន​ស្រេច»។

ពួក​អ្នក​រិះ​គន់ និយាយ​ថា​ការ​ព្រួយ​កង្វល់​ពិសេស​ គឺផ្នែក​ដែល​រួម​មាន​សេចក្តី​ព្រាង​កាល​ពី​ពេល​មុនដែល​ចែងថា​សិទ្ធិ ​នឹង​ត្រូវពិចារណាទៅតាម​បរិបទ​តំបន់​និង​ប្រទេស​ជាតិរបស់​គេរៀង​ៗ​ខ្លួន។ លោក Phil Robertson ​ធ្វើ​ការ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ញូវយ៉ក។

«គេ មិន​អាចមាន​ការ​លើកលែងថ្នាក់​ជាតិ​ឬ​តំបន់​ទេ។ គេ មិន​អាច​កំណត់​យក​តែ​បញ្ហា​ធំ​ៗដូចជាសីលធម៌​សាធារណៈ នៅពេល​ដែល​សិទ្ធិ​ទាំងអស់​នោះ មិនអនុវត្ត​។ អ្វី​ទាំងអស់​ដែល​ពួកគេ បាន​ធ្វើ​គឺថា​ពួកគេ បាន​ធ្វើ​ឲ្យ​ចន្លោះ​ប្រហោង​នៅ​ខាង​មុខ​ហើយ​បន្ទាប់​មកពួកគេ​ បានព្យាយាម​តុបតែង​ធ្វើ​ឲ្យ​ល្អមើល»។

ក្រុមសិទ្ធិ​មនុស្ស​ជាង​៥០​មកពីអាស៊ាន​ទាំង​មូល ក៏​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រិះ​គន់សេចក្តី​ប្រកាស​នោះ។ ពួក​អ្នក​រិះគន់​ ក៏វាយ​ប្រហារ​ដំណើរ​ការ​ស្ថិត​នៅ​ខាង​ក្រោយ​នៃ​សេចក្តី​ព្រាងសេចក្តី​ប្រកាស​នេះ។គណៈកម្មា​ធិការ​អា​ស៊ាន បាន​ត្រូវបង្កើត​ដើម្បី​ធ្វើ​សេចក្តី​ព្រាង​ដំបូង​ ប៉ុន្តែ ​សេចក្តី​ព្រាង​ទាំង​នេះ មិនដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ទេ ​ទោះបីក្នុង​សម័យ​ប្រជុំ​ពិភាក្សា​មាន​កម្រិត​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏ដោយ។

Mora Sar នៅអង្គការ​ ASEAN Grassroots People’s Assembly​បាន​បញ្ជាក់​ថា៖
«រហូត​មក​ទល់​ពេល​នេះ​ យើង កំពុង​ធ្វើ​ការ​ស្តី​ពី​សេចក្តី​ព្រាង​ច្បាប់ដែល​ធ្លាយ​ចេញ​មក​ក្រៅ​ ឬ​សេចក្តី​ព្រាង​ច្បាប់​ដែល​គ្រាន់​តែ​ឮចចាម​អារ៉ាម។ ប្រសិនបើ​ ពួកគេ​ ចុះ​ហត្ថលេ​ខាលើ​សេចក្តី​ព្រាង​ច្បាប់ក្នុង​ទម្រង់​បែប​នេះ​ យើង​ជាសង្គម​ស៊ីវិល​ យើង​ប្រាកដ​ជាមាន​ការ​រកាំ​ចិត្ត​»។​

ក្រុម​សិទ្ធិ​មនុស្ស​ បាន​ព្យាយាមយក​បញ្ហា​សិទ្ធិ​មនុស្សធ្វើ​ជាបញ្ហា​បន្ទាន់​ក្នុង​អំឡុង​ពេលនៃ​ជំនួប​ទាំង​នេះ​ ជាពិសេស​មុនពេលដំណើរ​បំពេញ​ទស្សនកិច្ច​ប្រកប​ដោយ​សេចក្តី​សង្ឃឹម​ខ្ពស់​របស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ាដែល​គ្រោង​ចាប់​ផ្តើម​ឡើងនៅ​ថ្ងៃ​ច័ន្ទ​នេះ​បន្ទាប់​ពី​ការ​ឈប់​សំចតនៅ​ក្នុង​ប្រទេស​ភូមា។​
ប្រែ​សម្រួល​ដោយ ​ជឹង ប៉ូជីន​
XS
SM
MD
LG