ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ «សហគមន៍​​បឹងកក់​បន្ត​ធ្វើយុទ្ធនាការ«​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»ដើម្បី​យុត្តិធម៌​សង្គម‍»

នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១​ ខែ​សីហានេះ ក្រុម​សហគមន៍​មាន​ជម្លោះដីធ្លី​នៃ​សហគមន៍​បឹងកក់​នាំគ្នា​អុជធូប គោរព​វិញ្ញាណក្ខន្ធ​សព​អ្នក​វិភាគ​ការ​អភិវឌ្ឍន៍​សង្គម​លោក​ កែម​ ឡី​ ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​១០​ ខែ​កក្កដា​កន្លងទៅ​នេះ។​ ក្រុម​គ្រួសារ​រងគ្រោះ​ដោយ​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់ប្រមាណ​ជាង​៣០នាក់​នាំគ្នា​ស្លៀកពាក់​ខោ​អាវ​ពណ៌ខ្មៅ​ និងអ្នកខ្លះ​ពាក់​អាវយឺត​ដែល​មាន​រូប​លោក​ កែម ឡី​ ដោយមាន​ឃ្លា​អាន​ថា​«​ជូតទឹក​ភ្នែក​របស់​អ្នក ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត» ដើម្បី​អុជធូប​ឧទ្ទិស​កុសល​ជូន​ដល់​សព​លោក​ កែម ឡី​ និង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​រក​យុត្តិធម៌​លើ​ឃាតកម្ម​លោក​ កែម​ ឡី​ និង​មន្រ្តី​សិទ្ធិមនុស្ស​ចំនួន​បួន​រូប និង​មន្រ្តី​ គ.ជ.ប មួយរូប​ដែល​ជាប់​ពន្ធនាគារ​តាំង​ពី​ដើម​ខែ​ឧសភា​កន្លង​មក​នេះ៕

XS
SM
MD
LG