ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ចូល​រួម​ក្នុង​ពិធី​នៅ​វិហារ​ Emanuel AME

កាល​ពី​ថ្ងៃ​អាទិត្យ​ លោកអនុប្រធានាធិបតី​ស.រ.អា​ Joe Biden ​បាន​អញ្ជើញ​ទៅ​កាន់​ព្រះវិហារ​គ្រឹស្តសាសនា​ Emanuel AME ​ក្នុង​ក្រុង​ Charleston ​រដ្ឋ​ South Carolina។​

ដោយ​ពាក់ក្រាវ៉ាត់​ក​ពណ៌​ស្វាយ​ ដែល​ជា​ពណ៌​ជា​និមិត្តរូប​នៃព្រះវិហារ​គ្រឹស្តសាសនា African Methodist Episcopal លោក​ Biden បាន​មាន​ប្រសាសន៍​ថា ​លោក​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ពិធីសូត្រធម៌កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ពីព្រោះ​លោក និង​គ្រួសារ​លោក​ចង់បង្ហាញ​សាមគ្គីភាព​ជាមួយ​គ្រួសារជន​រងគ្រោះ ​និង​ព្រះវិហារគ្រឹស្តសាសនា​នេះ។

លោក Biden បាន​អាន​ផ្នែក​ត្រូវ​ជ្រើសរើស​មួយ​ពី​គម្ពីរ​គ្រឹស្តសាសនា​ ហើយ​ក្រុម​អ្នក​ចូល​រួម​ក្នុង​ពីធី​សូត្រធម៌​នោះ​បាន​ងើបឈេ​អបអរសាទរ​លោក។​ មនុស្ស៩នាក់​បាន​ត្រូវ​បាញ់​ស្លាប់នៅ​ក្នុង​ព្រះវិហារ​គ្រឹស្តសាសនា​នោះ ដោយ​មាន​រួម​បញ្ចូលទាំង​អាចារ្យ​ប្រចាំ​ព្រះ​វិហារ​នោះ​ផងដែរ។​ ឃាតករ​ជា​ជន​ប្រដាប់អាវុធ​តែម្នាក់​គត់​ ដែល​បាន​បាញ់សម្លាប់​ក្រុម​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ប៊ីប​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែនេះ។​

កាល​ពី​ថ្ងៃ​សៅរ៍​ ក្រុម​អ្នក​កាន់​មរណទុក្ខ​មក​ពី​ក្រុង Charleston ​និង​កន្លែង​ហួស​ពី​នោះ​បាន​ប្រមូលផ្តុំគ្នា​ធ្វើ​បុណ្យ​សព​ជូន​ជន​រងគ្រោះ​បី​នាក់​ទៀតនៃការ​សម្លាប់​រង្គាលនោះ។​

ពិធី​ទី​មួយ​បាន​ត្រូវ​ប្រារព្ធ​ឡើង​សម្រាប់​សព​អ្នកស្រី Cynthia Hurd។ ​ក្នុង​បណ្តាអ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​កាល​ពី​ថ្ងៃ​សៅរ៍នោះ​មាន​រួម​បញ្ចូល​អភិបាល​រដ្ឋ​ South Carolina លោកNikki Haley សមាជិក​ព្រឹទ្ធសភា​ស.រ.អា​លោក Tim Scott និង​លោក Joseph Riley អភិបាល​ក្រុង Charleston៕

XS
SM
MD
LG