ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ជូ​រចត់​និង​ការ​ភ័យ​ខ្លាច​ក្នុង​ប្រទេស​ថៃ​កើត​មាន​​បន្ទាប់​ពី​ឧបាយកល​ឈរ​​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋ​មន្រ្តី​របស់​ម្ចាស់​ក្សត្រី


FILE - Thai Princess Ubolratana Mahidol waves outside the Grand Palace in Bangkok, Thailand, Oct. 27, 2017.
FILE - Thai Princess Ubolratana Mahidol waves outside the Grand Palace in Bangkok, Thailand, Oct. 27, 2017.

ការ​ការ​​ជ្រៀត​ជ្រែក​យ៉ាង​ខ្លាំង​របស់​ម្ចាស់​ក្សត្រី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​របស់​​ប្រទេស​ថៃ ​ដែល​បាន​បរាជ័យ​ភ្លាមៗ​នៅ​ពេល​ចាប់​ផ្តើម​កាល​ពី​ចុង​សប្តាហ៍​មុន ​បាន​ធ្វើ​ឲ្យ​នយោបាយ​របស់​ថៃ​ស្ថិត​ក្នុង​ស្ថានភាព​​នឹង​ ភាព​​ច្រ​បូក​ច្រ​បល់​ និង​ភាព​ភ័យ​ខ្លាច។

នៅ​ក្នុង​ប្រទេស​មួយ​ដែល​បាន​ស៊ូទ្រាំ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ជាង​៣០​ដង​ចាប់តាំង​ពី​ឆ្នាំ​១៩៣២​មក រដ្ឋ​ប្រហារ​ចំនួន​១២​ដង​នៃ​រដ្ឋ​ប្រហារ​ទាំង​៣០​ដង​នោះ​បាន​ទទួល​ជោគ​ជ័យ ​ពាក្យ​ចចាម​អារ៉ាម ​ឥឡូវ​នេះ​កំពុង​ផ្សាយ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​មួយ​ទៀត។

លោក​ George McLeod​ អ្នក​ពិគ្រោះ​យោបល់​ខាង​ហានិភ័យ​នយោបាយ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ប្រទេស​ថៃ​និយាយ​ថា៖ «មាន​រឿង​ខាង​នយោបាយ​បាន​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ​ច្រើន​ជាង​កើត​មាន​ឡើងក្នុង​រយៈ​ពេល​១៥​ឬ​២០​ឆ្នាំ​ក្នុង​ប្រទេស​ថៃ។ ហើយ​ការណ៍​នេះ​ធ្វើឲ្យ​មាន​ការ​ច្រ​បូក​ច្របល់​យ៉ាង​ខ្លាំង​ហើយ​មនុស្ស​គ្រប់​រូប​កំពុង​ប្រវេស​ប្រវាស​តាម​ដាន​ពី​អ្វី​ដែល​កំពុង​កើត​មាន​ឡើង»។

ម្ចាស់ក្សត្រី​អ៊ូប៊ុនរតនា ​ម៉ាហ៊ីដុល ​បាន​ធ្វើ​ឲ្យ​មាន​ចលា​ចល​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុនដោយ​ការ​ចុះ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋ​មន្រ្តី​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៤ ​ខែ​មីនា ​ខាង​មុខ​នេះ​ ដែល​ជា​ការ​ជ្រៀត​ជ្រែក​របស់​រាជវង្សា​នុវង្ស​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុនក្នុង​នយោបាយ​ជួរ​មុខ។

កាល​ពី​ដំបូង ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ត្រូវ​បាន​គេប្រាប់​ឲ្យ​ដឹង​ជាមុន​ថាជា​ចំណាត់​ការ​ខាង​នយោបាយ​ប្រកប​ដោយ​ការ​ឈ្លាសវៃ​នៅ​ពេល​ដែលម្ចាស់​ស្ត្រីត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មានប្រជា​ប្រិយភាព​ជាង​លោក​ Prayuth Chan-o-cha​ មេដឹក​នាំ​រដ្ឋាភិបាល​យោធា។

​ក៏ប៉ុន្តែ ​ចំណាត់​ការ​នេះ​បាន​ត្រូវ​លុប​ចោល​ភ្លាមៗ ​ទី១ ​ដោយ​ព្រះ​រាជ​អនុជ​របស់ម្ចាស់​ក្សត្រី​គឺ ​ព្រះមហាក្សត្រ​ Maha Vajiralongkorn​ ដែល​បាន​ហៅការចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ជា​ការ​មិន​ត្រឹម​ត្រូវ​និង​ផ្ទុយពី​រដ្ឋ​ធម្មនុញ្ញ ប៉ុន្មាន​ម៉ោង​ក្រោយ​មកហើយ​បន្ទាប់​មក​ដោយ​គណៈ​កម្មការ​រៀប​ចំការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ចន្ទ។

រាជវង្សា​នុវង្ស​ថៃ ​បាន​តំណាង​ឲ្យ​ភាពត្រឹម​ត្រូវ​ខាង​សីលធម៌កាន់​តែ​ខ្លាំង​ឡើងដែល​លើក​ប្រទេស​ចេញ​ពី​ការ​ឈ្លោះ​ប្រកែក​ខាង​នយោបាយ​តូច​តាច។

ច្បាប់​ទាំង​នោះ​មិន​អនុញ្ញាត​ឲ្យ​រាជវង្សា​នុវង្ស​ចូល​រួម​ក្នុង​នយោបាយ​ដោយ​ផ្ទាល់ ​ទោះ​ជា​យ៉ា​ង​ណា​ក៏ដោយ ម្ចាស់​ក្សត្រី​ជឿ​ថា ​ព្រះ​នាង​បាន​ត្រូវ​គេឲ្យ​រួច​ពី​ច្បាប់​ទាំង​នេះ ​ពី​ព្រោះ​តែ​ព្រះ​នាងបាន​លះ​បង់​តួនាទី​រាជវង្សា​នុវង្ស​នៅ​ឆ្នាំ​១៩៧២។

​ពួក​រាជា​និយម​ជ្រុល​នៃ​ប្រទេស​ថៃ ​នៅ​តែ​ខឹង​សម្បា​ទំនាក់​ទំនងដ៏​ខ្លីរបស់​ម្ចាស់​ក្សត្រី​ជាមួយ​គណបក្ស​ Thai Raksa Chart​ ដែល​ជា​គណបក្ស​ត្រួតត្រា​របស់​សត្រូវ​តពូជ​របស់​ខ្លួន​គឺ អតីត​នាយក​រដ្ឋ​មន្រ្តី​តាក់​ស៊ីន​ ស៊ីណាវ៉ាត្រា។

លោក ​តាក់​ស៊ីន និង​ក្រុម​គ្រួសារ​រាជវង្សា​នុវង្សបាន​ឈ្លោះ​ប្រកែក​គ្នា​អស់ពេល​២​ទសវត្សរ៍ ​នៅ​ក្នុង​ជម្លោះ​ដ៏​ល្វីង​ជូរ​ចត់​ដែល​បាន​នាំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​និង​រដ្ឋ​ប្រហារ​២​ដង ​រួមមាន​រដ្ឋ​ប្រហារ​ម្តង​នៅ​ឆ្នាំ​២០១៤ ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ពួក​យោ​ធា​នៅ​ពេល​បច្ចុប្បន្ន​នេះ។

រូបឯកសារ៖ ព្រះ​មហាក្សត្រ​ថៃ Maha Vajiralongkorn។
រូបឯកសារ៖ ព្រះ​មហាក្សត្រ​ថៃ Maha Vajiralongkorn។

ឥឡូវ​នេះ ​ការ​ព្រួយ​កង្វល់​កំពុង​កើន​ឡើង​ថា ​ដំណើរ​ការ​ដែល​ប្រេះ​ស្រាំ​ហើយ​នេះដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អន្តរកាល​វិល​ត្រឡប់​ទៅ​កាន់​ការ​គ្រប់​គ្រង​ស៊ីវិល​វិញ ទោះ​បីមាន​ការ​ព្រមាន​ពី​ពួក​អត្តាធិបតី ​យោ​ធា​ក៏​ដោយ ក៏​ប្រព័ន្ធ​នេះ ​អាច​ដួល​រលំ​ដែរ។

ក្រុម​គាប​សង្កត់​ខាង​នយោបាយ​មួយ​ហៅ​ថា ​សមាគម​ការពារ​រដ្ឋ​ធម្មនុញ្ញ​ថៃ ​បាន​ជំរុញ​ឲ្យ​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​រំលាយ​គណបក្ស ​Thai Raksa Chart​ ទាំង​មូល។

មាន​សេចក្តី​រាយការណ៍​ថា​ គណបក្ស​ Thai Raksa Chart ​បាន​វាយ​ប្រហារ​តប​ត​វិញ​ដោយ​បាន​ពាក្យ​បណ្តឹង​មួយ​ចំនួន​ដែល​អំពាវនាវ​ឲ្យ​គណៈ​កម្មការ​នោះ​ដក​ហូត​សិទ្ធិ​លោក ​Prayuth ​នាយក​រដ្ឋមន្រ្តី​នៅ​ពេល​បច្ចុប្បន្ន​លើ​បទ​ចោទ​ប្រកាន់​រំលោភ​រដ្ឋ​ធម្ម នុញ្ញ​ដែរ។

លោក​ស្រី Pannika Wanich​ អ្នកនាំ​ពាក្យ​គណបក្ស​អនាគត​ជឿន​លឿន ​បាន​និយាយ​ថា ក្នុង​មជ្ឈដ្ឋាន​នយោបាយ ​ការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ស្ទើរ​តែប្រាកដ​ថា គណបក្ស ​Thai Raksa Chart ​នឹង​ត្រូវ​រំលួយ។

ក៏ប៉ុន្តែ ​ការព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​លោក​ស្រី​គឺ​ថា ភាព​ចលា​ចល​ខាង​នយោបាយ ​នឹង​ត្រូវ​គេ​ប្រើ​ប្រាស់​ជា​ការ​បង្ហាញ​ភស្តុតាង​ត្រឹម​ត្រូវ​ដើម្បី​ផ្អាក​ឬ​ពន្យារ​ពេល​ការ​បោះឆ្នោត។

លោក​ស្រី​បាន​និយាយ​ថា៖ ​«វា​ជា​ការ​ពិបាក​ដើម្បី​ទស្សន៍​ទាយ​ស្ថាន​ភាព​នយោ​បាយ​របស់​ប្រទេស​ថៃ​នៅ​ពេល​ឥឡូវ​នេះ ​ក៏ប៉ុន្តែ ​ខ្ញុំ​ចង់​និយាយ​ថា វា​ជា​ការ​អាប់​អួរបំផុត ​ហើយ​យើង​មិន​រំពឹង​ថា ​រដ្ឋ​ប្រហារ​កើត​មាន​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ​ទេ ​ក៏ប៉ុន្តែ ​មាន​ឱកាស​ខ្លាំង​បំផុត ​ប្រហែល​៣០​ភាគរយ​ឬ​៤០​ភាគរយ ឧបទ្ទវហេតុ​នយោបាយ​ខ្លះ​អាច​កើត​មាន​ឡើង»។

លោកស្រី Pannika ​បាន​និយាយ​ទៀត​ថា ​គណបក្ស​របស់​លោកស្រី ​បាន​ផ្តោតលើ​ការ​បន្ធូ​បន្ថយ​ការ​តាន​តឹង​និង​ធ្វើ​ឲ្យ​មានប្រក្រតីភាព​ឡើង​វិញ ក៏ប៉ុន្តែ ​ប្រសិន​បើ​រដ្ឋ​ប្រហារ​មួយ​ទៀត​បាន​ត្រូវ​គេ​ប៉ុន​ប៉ង ​ពួក​គេ​នឹង​ធ្វើ​អ្វីៗដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បានដើម្បី​រារាំង​រដ្ឋ​ប្រហារ​នេះ។

លោក​ស្រី ​និយាយ​ថា៖ «យើង​មិន​អាច​ទទួល​យក​ការ​ធ្វើ​រដ្ឋ​ប្រហារ​៣ដង​នៅ​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ទេ។ ការណ៍​នេះ​ច្រើន​ពេក​ហើយ»។

លោក McLeod​ បាន​និយាយ​ថា ​ព្រឹត្តិការណ៍​ជា​បន្ត​បន្ទាប់​កាល​ពី​ចុង​សប្តាហ៍​មុន​រួម​មាន​ការ​ដាក់​ពង្រាយ​ប៉ូលិស ​បាន​ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​។

លោកនិយាយ​ទៀត​ថា៖ « នៅ​ពេល​នេះ ​មាន​ស្ថាន​ភាព​ប្រែប្រួល​ដ៏​ឆាប់​រហ័ស​បំ​ផុត ​ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​រំពឹង​ថា មាន​រដ្ឋ​ប្រហារ​កើត​មាន​ឡើង​ទេ។ ​ពួក​អាជ្ញា​ធរដែល​ត្រូវ​បាន​ដាក់​ពង្រាយ ជា​ប៉ូលិស​ហើយ​ពួកប៉ូលិស​ដែលត្រូវ​បាន​ដាក់​ពង្រាយនោះមាន​គោល​បំណង​ត្រួតត្រា​ហ្វូង​មនុស្ស ហើយ​បាន​ធ្វើ​ស្រប​ទៅ​តាម​គណៈ​កម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ដែល​កំពុង​ធ្វើ​ការ​រំលាយ​គណបក្ស​ Thai Raksa Chart ​ហើយ​អាច​រំលាយ​គណបក្ស​ Pheu Thai ​ដែរ។

គណបក្ស​ Pheu Thai​ ជា​គណបក្ស​សំខាន់​ដែល​ត្រួតត្រា​ដោយ​ចលនា​អាវ​ក្រ​ហម​របស់​លោក​ តាក់ស៊ីន ​ហើយ​ពួក​អ្នក​សង្កេតការ​ណ៍​បាន​និយាយថា ​គណបក្ស​នេះ​ក៏​អាច​ត្រូវ​រំលាយដោយ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ដែរ​ដោយ​ផ្អែក​លើ​ហេតុផល​ថា គណបក្ស​នេះ​មាន​ជាប់​ទាក់​ទិនទៅ​នឹង​គណបក្ស ​Thai Raksa Chart។

រូបឯកសារ៖ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ តាក់ស៊ីន ស៊ីណាវ៉ាត្រា។
រូបឯកសារ៖ អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ តាក់ស៊ីន ស៊ីណាវ៉ាត្រា។

​លោក ​McLeod ​បាន​និយាយ​ទៀត​ថា ​ការណ៍​នេះ​ដូចជា​លោក​ Thaksin ​នឹង​ត្រូវ​ខាត​បង់​ចំពោះ​ការ​សម្តែង​ឧបាយកល​នេះ។

លោកនិយាយ​បន្ត​ទៀត​ថា៖ «អ្វី​ដែល​យើង​ដឹង​គឺថា ​លោក ​Thaksin​ បាន​លេង​ល្បែង​ហើយ​លោក​បាន​ចាញ់។​លោក​បាន​ប្រថុយ​ប្រថាន​យ៉ាង​ខ្លាំង​ហើយ​លោក​បាន​ចាញ់​ហើយ​លោក​បាន​ចាញ់​អ្វី​ដែល​ជា​ការ​មិន​អាច​ទស្សន៍​ទាយ​បាន»។

ក៏ប៉ុន្តែ ​លោក​ Pavin Chachavalpongpun ​ជា​សាស្ត្រា​ចារ្យ​ជំនួយ​នៅ​ឯ​មជ្ឈ​មណ្ឌល​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឯ​សាកល​វិទ្យាល័យ​ Kyoto ​បាន​និយាយ​ថា ​លោក​ តាក់ស៊ីន ​អាច​បាន​ទទួល​អ្វី​ដែល​លោក​ចង់​បាន​។

លោក​បាន​និយាយ​ថា៖ «​ប្រសិន​បើ ​ការណ៍​នេះ​នឹង​ក្លាយ​ជា​ផែនការ​របស់​គណ​បក្ស​លោក ​តាក់ស៊ីន ​ដើម្បី​ព្យាយាម​ហើយ​ធ្វើ​ឲ្យ​របប​រាជា​ធិបតេយ្យ​នេះ​ក្លាយ​ជា​រឿង​នយោបាយនោះ ​លោក តាក់ស៊ីន ​បាន​ទទួល​ជោគជ័យ។ ប្រសិនបើ ​ការ​ប៉ុន​ប៉ង​នេះ​ជាផ្នែក​មួយ​របស់​លោក តាក់ស៊ីន ដើម្បី​បង្ហាញ​ថា ​មាន​ជម្លោះ​នៅ​ក្នុង​សមា​ជិករាជវង្សា​នុវង្ស ​លោក តាក់ស៊ីន បាន​ទទួល​ជោគ​ជ័យ​ម្តង​ទៀត»៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG