ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ គម្រោងពិព័រណ៍សន្តិភាព​នៅខេត្តបាត់ដំបងផ្តោតលើការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជា

បន្ទាប់​ពីបាន​ខិត​ខំប្រឹ​ង​ប្រែង​អស់​រយៈ​ពេល​ជាង​ដប់​ឆ្នាំ​ក្នុង​ការ​ធ្វើ​ការងារ​ដើម្បី​សន្តិភាព​ លោកស្រី Dr. Emma Leslie​ នាយក​ប្រតិបតិ្ត​មជ្ឈ​មណ្ឌល​សិក្សា​បណ្តុះ​បណ្តាល​កសាង​សនិ្តភាព​និង​ដោះ​ស្រាយ​ទំនាស់​ រួម​ជាមួយ​ស្វាមី គឺ​លោក សុត​ ផ្លាយង៉ាម​ បាន​បង្ហាញ​រូបរាង​របស់​គម្រោង​ពិព័រណ៍​សនិ្តភាព នៅ​ខេត្តបាត់ដំបង ដែលត្រូវបានបើកសម្ពោធ​កាលពី​ថ្ងៃ​អង្គារ​ ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៨។​ ​ចក្ខុ​វិស័យ​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ផ្តល់​ទី​តាំង​ស្ងប់​ស្ងាត់​និងសុវត្ថិភាព​មួយ​សម្រាប់​អ្នក​ដែល​រស់​រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ដើម្បី​ចែក​រំលែក​ សញ្ចឹងគិត​ និង​រៀនសូត្រ​ពីបទ​ពិសោធន៍​របស់ពួកគេ។​ ទីធ្លា​ខាង​ក្នុង​នៃ​សំណង់​អគារ​នៃ​សាល​ពិព័រណ៍​នេះ រួមមាន​គ្រោង​អាគារ​បីដែល​បង្ហាញពី​ប្រវត្តិសាស្ត្រ​ផ្សេងៗ​គ្នា។ ស្ថិតនៅ​នៅភូមិអូរដំបង​ ដែល​មាន​ចម្ងាយប្រមាណ​ ១៥ គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំ​បង សារ​មន្ទីរ​សន្តិភាព​កម្ពុជា​ស្វាគមន៍​ភ្ញៀវជាតិ​ និង​អន្តរជាតិ ដែល​ចង់​ស្វែង​យល់អំពី​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា៕

XS
SM
MD
LG