ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ ទីសក្ការៈ​គោរព​បូជា​ដំបូង​បង្អស់​នៃ​សាសនា Baha'i ដំណើរការ​នៅ​កម្ពុជា

មានទីតាំង​ស្ថិត​នៅ​ខេត្ត​បាត់ដំបង ទីសក្ការៈ​គោរព​បូជា​សាសនា Baha'i លើក​ដំបូង​បង្អស់​បាន​ចាប់​ផ្តើម​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សាសនា​ Baha'i បង្រៀន​ឲ្យ​មនុស្ស​ និង​សាស​និក​ទទួល​យក​នូវ​ការ​បង្រៀន​ពី​សាសនា​ដទៃ​ទៀត​មិន​ថា​ ​គ្រឹស្ត​សាសនា​ ​ពុទ្ធ​សាស​នា​ ​ឬ​សាស​នា​អ៊ីស្លាម​ក្តី។ ទីសក្ការៈ​បូជា​នេះ ត្រូវបាន​សាងសង់​ឡើង​ដោយចំណាយ​ទឹកប្រាក់អស់​១លាន​៥សែន​ដុល្លារ​អាមេរិក លើ​ទំហំ​ដី​ប្រមាណ​ជាង​៩ហិកតា ហើយ​រចនាបថ​នៃ​អគារ​នេះ ត្រូវបាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ​ខ្មែរ​គឺ​លោក ​តាំង​ ​សុចិត្រវិទូ។ សព្វថ្ងៃ​នេះ អ្នក​ប្រតិបត្តិ​សាសនា Baha'i នៅ​ខេត្តបាត់ដំបង មាន​ចំនួន១ម៉ឺន​២ពាន់​នាក់៕

XS
SM
MD
LG