ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ខ្មែរ​អាមេរិកាំង​ចាប់​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​មមែ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជា​ច្រើន​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​វត្ត​ព្រះ​ពុទ្ធសាសនា​មួយ​កន្លែង​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។ ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​ទាំង​ក្មេង​ចាស់​ប្រុសស្រី​មក​ពី​រដ្ឋ​ផ្សេងៗ​និង​បណ្តា​សហគមន៍​នានា​ បាន​នាំ​យក​ចង្ហាន់​ បច្ច័យ​ និង​ទេយ្យទាន​មួយ​ចំនួន​ដើម្បី​មក​ ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ធម្មរង្សី​ ឬ​ហៅ​វត្ត​ខ្មែរ​កម្ពុជាក្រោម​ ស្ថិត​ក្នុង​សង្កាត់​ណូកស៍វីល (Nokesville) ​ជិត​ក្រុង​ម៉ាណាសាស់​ (Manassas)ក្នុង​រដ្ឋ​វីជីនៀ ​(Virginia) ​ដែល​ជាប់​នឹង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក សុខ ខេមរា នៃ VOA បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​វត្ត​ធម្មរង្សី។

XS
SM
MD
LG