រដ្ឋាភិបាល និងក្រុមជួយសង្គ្រោះកំពុងស្ថិតនៅតំបន់ព្រំដែនដើម្បីជួយពលរដ្ឋដែលត្រូវការជំនួយនៅតំបន់អាហ្វ្រិកភាគកណ្តាលមួយនេះ។
អំពើហិង្សាដ៏ប្រល័យក្នុងវិស័យរ៉ែមាសនៅស៊ីមបាវ៉េ គឺជាបញ្ហាចោទមួយអស់ រយៈពេលរាប់ឆ្នាំមកហើយ រហូតដល់ពេលមានការរឹតត្បិតសកម្មភាពសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ បានបញ្ឈប់ការកើតមាននូវអំពើហិង្សានេះ។
នៅថ្ងៃអង្គារនេះ អង្គការសហប្រជាជាតិបានអំពាវនាវរកថវិកាចំនួន ៣៥ ពាន់លានដុល្លារ ដែលជាចំនួនដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានពីមុន ដើម្បីផ្ដល់ជំនួយមនុស្សធម៌សង្គ្រោះជីវិតដល់មនុស្ស ១៦០ លាននាក់នៅឆ្នាំក្រោយ។
កសិករភ័យខ្លាចថាច្បាប់ថ្មីដែលនាំឲ្យមានកំណែទម្រង់ទីផ្សារសេរីនឹងធ្វើឲ្យពួកគេងាយរងគ្រោះដោយសារការកេងប្រវ័ញ្ចពីសហគ្រាសធំៗ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុង Dayton ក្នុងឆ្នាំ១៩៩៥ បានបញ្ចប់នូវសង្គ្រាមហែកហួរក្នុងប្រទេសបូស្នី
មិនដល់៣សប្តាហ៍ផងមុនការបោះឆ្នោតនៅក្នុងប្រទេសហ្គាណា លោក Martin Amidu រដ្ឋអាជ្ញាពិសេសប្រឆាំងអំពើពុករលួយ បានលាចេញពីតំណែង ដោយបានចោទប្រកាន់ថា មានការជ្រៀតជ្រែកខាងនយោបាយនៅក្នុងការងាររបស់លោក។
ប្រធានាធិបតីប៉ាគីស្ថានលោក Arif Alvi បានជួបជាចុងក្រោយជាមួយ ដំរីឯកោឈ្មោះ Kaavanនៅសួនសត្វនៃរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារទី២៤ ខែវិច្ឆិកា គឺប៉ុន្មានថ្ងៃមុនពេលសត្វនេះទៅចាប់ផ្តើមជីវិតថ្មីនៅកម្ពុជា។
ការិយាល័យប្រធានាធិបតីអាហ្សង់ទីននឹងចេញសេចក្ដីប្រកាសឲ្យប្រទេសជាតិទាំងមូលកាន់ទុក្ខរយៈពេល ៣ ថ្ងៃចំពោះមរណភាពរបស់លោក Maradona។
ក្រុមត្រួតពិនិត្យគ្រាប់មីនរាយការណ៍ថា គ្រាប់មីនបានធ្វើឲ្យមានជនស៊ីវិលស្លាប់និងរងរបួសជាង៥៥០០នាក់កាលពីឆ្នាំមុននៅក្នុងបណ្តាប្រទេសដែលមានជម្លោះ។
លទ្ធផលនៃការស្ទង់មតិ ដែលធ្វើឡើងតាមទូរសព្ទដៃក្នុងចំណោមពលរដ្ឋខ្មែរ១០០០នាក់ ចាប់ពីខែមិថុនា ដល់ខែកក្កដាកន្លងទៅនេះ បានឲ្យដឹងថា ស្ថាប័នតុលាការ ប៉ូលិស និងរដ្ឋាភិបាលនៅតែជាស្ថាប័នដែលពលរដ្ឋជឿថា ពុករលួយជាងគេដដែល។
ព័ត៌មានផ្សេងទៀត