លិខិតលោក ហ៊ុន សែនបានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលដែលកម្ពុជាមានសន្តិសុខ និងសនិ្តភាពពេញលេញនេះ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំកន្លងទៅត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានកំណើន ៦,៩ភាគរយ។ កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើម។