រដ្ឋាភិបាលក្រុងប៉េកាំងនិងប្លុកប្រទេសជាតិតំបន់អាស៊ីអាគ្នេយ៍បានព្រមព្រៀងគ្នាលើអត្ថបទព្រាងសម្រាប់ក្រមប្រតិបត្តិដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយចៃដន្យខាងនាវាចរណ៍។ សមយុទ្ធយោធាអាចកើតមានឡើងបន្ទាប់។ ប្រទេសចិនបានចាត់វិធានការមិនរួញរាដែលនឹងឈ្នះប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ដែលមានការប្រយ័ត្នប្រយែងដោយយល់ព្រមនៅខែនេះដល់គម្រោងក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង។ នេះតាមការបញ្ជាក់របស់ពួកអ្នកវិភាគ ហើយនឹងមានសមយុទ្ធយោធារួមគ្នាលើកទីមួយដែលគ្រោងធ្វើឡើងបន្ទាប់។