ក្រុមអ្នកវិភាគនិយាយថា នាវាចម្បាំងអង់គ្លេសនិងបារាំងនឹងចេញដំណើរទៅកាន់សមុទ្រចិនខាងត្បូងនៅក្នុងរដូវក្តៅនេះ ដើម្បីបង្ហាញពីកម្លាំងទ័ពជើងទឹកដែលប្រហែលនឹងធ្វើឲ្យពលរដ្ឋក្នុងស្រុករបស់ខ្លួនពេញចិត្ត ប៉ុន្តែនឹងធ្វើចិនដែលជាភាគីដ៏សំខាន់នៅក្នុងដែនសមុទ្រនេះមិនសប្បាយចិត្ត ហើយការណ៍នេះអាចធ្វើឲ្យមានវត្តមានយោធាកាន់តែច្រើននៅតំបន់នេះ។