នៅពេលដែលលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការលើកទីមួយរបស់លោកទៅកាន់តំបន់អាស៊ីអាគ្នេយ៍នៅសប្តាហ៍នេះ សហរដ្ឋអាមេរិកបន្តអំពាវនាវឲ្យមានយន្តការតម្រូវឲ្យអនុវត្តតាមស្របច្បាប់មួយដើម្បីរារាំងកុំឲ្យជម្លោះទាមទារទឹកដីនៅក្នុងសមុទ្រចិនខាងត្បូងក្លាយទៅជាការប្រឈមមុខហឹង្សា។