សមយុទ្ធដែនសមុទ្ររវាងប្រទេសចិន និងបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយនឹងបន្ធូរបន្ថយភាពតានតឹងនៃជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលនឹងអនុញ្ញាតឲ្យភាគីជម្លោះនីមួយៗអាចជួបជាមួយនឹងយោធាជួរមុខនៃគូប្រជែងរបស់ខ្លួនទៅវិញទៅមក និងធ្វើការលើបញ្ហារួម។ នេះបើយោងតាមការបញ្ជាក់របស់អ្នកជំនាញនានានៅក្នុងតំបន់។