មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស បានប្តេជ្ញាវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅដើមឆ្នាំ២០២១ ដើម្បីប្រឈមនឹងការចោទប្រកាន់នៅតុលាការ និងស្វែងរកការផ្សះផ្សារនយោបាយជាមួយនឹងគណបក្សកាន់អំណាច។
សៀវភៅថ្មីដែលមានចំណងជើងថា In the Dragon's Shadow ឬបកប្រែជាភាសាខ្មែរថា «នៅក្រោមស្រមោលនាគ» របស់អ្នកសារព័ត៌មានជើងចាស់លោក Sebastian Strangio បានពិនិត្យមើលលើការងើបឡើងវិញនៃមហាអំណាចចិននិងការខិតខំពង្រីកឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍។
អតីតជនភៀសខ្លួនខ្មែរម្នាក់គឺលោកស្រី វណ្ណា ហូវឺដ (Vanna Howard) ដែលបានតស៊ូក្នុងជីវិតនិងនយោបាយនៅសហរដ្ឋអាមេរិកជាង ៣០ឆ្នាំ បានឈ្នះការបោះឆ្នោតបឋមសម្រាប់តំណែងជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ ម៉ាស្សាជូសេដ្ឋ កាលពីថ្ងៃអង្គារ។
ពួកគេយល់ថានេះ គឺជាការចូលរួមក្នុងដំណើរប្រជាធិបតេយ្យមួយដែលឈានទៅឱ្យអ្នកនយោបាយទទួលខុសត្រូវក្នុងការងារ ហើយសង្ឃឹមថា សហគមន៍នឹងទទួលបានការចាប់អារម្មណ៍ច្រើនពីថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ។
អ្នកស្រី សំ កញ្ញាសាទួន អ្នកសម្របសម្រួលការងារជំរឿននៃសហគមន៍ខ្មែរ (United Cambodian Community) បានបញ្ជាក់ថា ពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិច នៅតែមិនយល់ថា ជំរឿនមានសារៈសំខាន់អ្វីដល់ពួកគាត់ទេ ដូច្នេះទាមទារឲ្យមានការពន្យល់ច្រើនដល់ពួកគាត់។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ផ្តល់អនុសាសន៍ថា ប្រទេសទាំងពីរគួរបង្ហាញការគោរពគ្នាទៅវិញទៅមក ដោយមិនរំលងបន្ទាត់ក្រហមនៃភាគីណាមួយ។
តំណាងស្ត្រីនៃគណបក្សសង្គ្រោះជាតិ ដែលនៅក្រៅប្រទេសបានអះអាងពីការពង្រឹងបណ្តាញស្ត្រីនៅតំបន់អាស៊ី ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងគ្រាមានវិបត្តិសុខភាពដែលបង្កឡើងដោយវីរុសកូរ៉ូណា។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA ព្រះអង្គ លួន សុវ៉ាត មានសង្ឃដីកាថា ចាប់តាំងពីដើមខែមិថុនា ព្រះអង្គបានភៀសព្រះកាយទៅស្នាក់នៅប្រទេសថៃមួយរយៈ ហើយព្រះអង្គបានចាកចេញទៅប្រទេសស្វីស កាលពីថ្ងៃសុក្រសប្តាហ៍មុន។ រហូតមកដល់ពេលនេះ ព្រះអង្គកំពុងស្នាក់នៅប្រទេសស្វីស។
មេដឹកនាំសហជីព គឺលោកស្រី យ៉ាង សុភ័ណ្ឌ បានថ្លែងថា កម្មករក្នុងរោងចក្រ Violet Apparel ត្រូវការដំណោះស្រាយពីក្រុមហ៊ុននៅពេលប្រាក់ឧបត្ថម្ភប្រាក់ខែ មិនត្រូវបានបើកឲ្យកម្មករ ហើយរោងចក្រត្រូវគេរាយការណ៍មកថា គ្រោងប្រកាសបិទទ្វារ។
លោក Steve Miller អ្នកយកព័ត៌មានរបស់ VOA បានសម្ភាសអ្នកស្រី Rhea Mogul ដែលជាអ្នកយកព័ត៌មាននៅទីក្រុងហុងកុង ដែលតាមដានហេតុការណ៍នៅទីនោះ អំពីទិដ្ឋភាពទូទៅនៅក្នុងទីក្រុងហុងកុង និងឥទ្ធិពលនៃការអនុម័តច្បាប់នេះ។
លោក សម រង្ស៉ី បានអះអាងថា នេះជាការបន្តរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយនឹងប៉ះពាល់ដល់ការព្យាយាមស្នើសុំការអនុគ្រោះទំនិញនាំចូលទៅកាន់ទីផ្សារអន្តរជាតិផង និងធ្វើឲ្យមានការប្រឆាំងពីពលរដ្ឋ ដែលកំពុងមានបញ្ហាជីវភាពផង។
តំណាងពលរដ្ឋខ្មែរអាមេរិកាំងម្នាក់នៅក្នុងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក គី លោក ចិន្តា សួ បានថ្លែងថាបាតុកម្មទូទាំងប្រទេស និងក្នុងប្រទេសមួយចំនួនទៀត ប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិស ដែលនាំឲ្យបុរសអាមេរិកាំងស្បែកខ្មៅម្នាក់ស្លាប់គឺជារឿងតវ៉ាដើម្បីឲ្យមានការកែទម្រង់ធំមួយ ហើយលោក
ព័ត៌មានផ្សេងទៀត