សៀវភៅ«ទស្សនវិជ្ជាសម្រាប់ថ្នាក់មូលដ្ឋាន» ដែលចងក្រងពីឯកសារនានាទាក់ទងនឹងសីលធម៌របស់ពលរដ្ឋ ត្រូវបានបោះពុម្ពជាភាសាខ្មែរសម្រាប់ផ្តល់ជាជំនួយស្មារតីដល់អ្នកសិក្សាស្រាវជ្រាវទស្សនវិជ្ជា។
សហគ្រិនស្រ្តី គឺកញ្ញាថូង ធីតា នៃសហគ្រាសផលិតអំបិលធម្មជាតិ Thaung Enterprise ក្នុងខេត្តកំពត និងជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា កាលពីឆ្នាំ២០១៨ មានសុទិដ្ឋិនិយមថាអាចនឹងប្រមូលផលអំបិលបានច្រើននៅក្នុងឆ្នាំ ២០១៩នេះដោយសារអាកាសធាតុហាក់ដូចជាអំណោយផលខ្លាំង។
អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកខិតខំជំរុញសេចក្តីព្រាង«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»ឱ្យបានអនុម័តឆាប់ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលរំលោភសិទ្ធិមនុស្សនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
កិច្ចប្រជុំបានរៀបចំផែនការដើម្បីឱ្យលោក សម រង្ស៊ី ប្រធានស្តីទីបានវិលត្រឡប់ចូលទៅប្រទេសកម្ពុជាវិញក្នុងពេលខាងមុខ។
នៅថ្ងៃសៅរ៍ទី១៩ ខែមករានេះ គណបក្សសង្គ្រោះជាតិ គ្រោងនឹងរៀបចំដឹកនាំបាតុកម្មមួយនៅខាងមុខរដ្ឋសភានិងសេតវិមានរបស់សហរដ្ឋអាមេរិក ដើម្បីទាមទារឱ្យសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិ ដាក់សម្ពាធបន្ថែមទៀតលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក Joseph H. Felter ឧបការីរងរដ្ឋមន្ត្រីការពារប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ បានបញ្ចប់ទស្សនកិច្ចរបស់លោកនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីជជែកជាមួយមន្ត្រីកម្ពុជា ក្នុងការស្វះស្វែងរកវិធីស្ដារទំនាក់ទំនងយោធាឱ្យមានភាពប្រក្រតីឡើងវិញ។
«អ្វីដែលខ្ញុំគិតថាជាចំណុចសំខាន់បំផុតនៃកិច្ចពិភាក្សារបស់យើងនៅថ្ងៃអង្គារនេះ គឺការកំណត់រកឱ្យឃើញពីដំណោះស្រាយទៅថ្ងៃខាងមុខ ក្នុងការកែលម្អនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធានិងយោធារវាងសហរដ្ឋអាមេរិកនិងកម្ពុជា»។
កញ្ញា លឹម កណ្ណិកា ដែលជាប្រធានចលនាយុវជនសង្គ្រោះជាតិនៅទីក្រុង ប៉ារីស ប្រទេស បារាំង និយាយអំពីការងារជាសកម្មជនរបស់កញ្ញា និងសារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងនយោបាយកម្ពុជា។
លោក យ៉ាន់ ឧត្តម អ្នកនិពន្ធសៀវភៅឈ្មោះ«Inside Scholarship»ដែលនិយាយអំពីរបៀបសុំអាហាររូបករណ៍ បានជំរុញឱ្យនិស្សិតខ្មែរព្យាយាមសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។
លោក ឡុង រី អតីតអ្នកតំណាងរាស្ត្រ និងអ្នកស្រី ជា សុគន្ធានី លេខាធិការនៃចលនាស្ត្រីរបស់គណបក្សសង្រ្គោះជាតិបានប្តេជ្ញាបន្តការតស៊ូទាមទារឱ្យមានសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីបានភៀសខ្លួនមកដល់សហរដ្ឋអាមេរិក។
សៀវភៅដែលមានចំណងជើងថា «ការស្វែងរកយុត្តិធម៌នៅកម្ពុជា» បានបង្ហាញពីគោលជំហរនិងការតស៊ូរបស់សកម្មជនសិទ្ធិមនុស្សក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available