ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ VOA កាលពីថ្ងៃចន្ទ លោក ទឹម ម៉ាឡៃ អ្នកតំណាងសហជីពមួយរួប ដែលបានចូលជួបជាមួយតំណាងរដ្ឋាភិបាលនិងគណៈកម្មការរបស់រដ្ឋសភា លើកឡើងថា ក្នុងកិច្ចប្រជុំ សមាជិកសភាមិនបានលើកយកសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គមនេះ មកពិភាក្សាជាមួយពួកគេឡើយ។