លោក Joseph H. Felter ឧបការីរងរដ្ឋមន្ត្រីការពារប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ បានបញ្ចប់ទស្សនកិច្ចរបស់លោកនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីជជែកជាមួយមន្ត្រីកម្ពុជា ក្នុងការស្វះស្វែងរកវិធីស្ដារទំនាក់ទំនងយោធាឱ្យមានភាពប្រក្រតីឡើងវិញ។