កាលពីថ្ងៃច័ន្ទ តុលាការក្រុងឡូសអាន់ជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ាបានសម្រេចលុបចោលបទបញ្ជាបញ្ជូនអតីតអ្នកទោសខ្មែរម្នាក់ទៅប្រទេសកម្ពុជាវិញ ក្រោយពីគាត់ទទួលបានការលើកលែងទោសពីលោកអភិបាលរដ្ឋ។
អតីតអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ ដែលជាពលរដ្ឋខ្មែរអាមេរិកាំង កំពុងសម្របខ្លួនតាមជីវភាពថ្មីជាកសិករចម្ការម្រេចនៅក្នុងប្រទេសកម្ពុជា ក្រោយពីត្រូវបានតុលាការរំលាយគណបក្ស ហើយហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស នឹងជួបប្រជុំគ្នានៅឯសន្និសីទពិភពលោកលើកទី១នៅទីក្រុងអាត្លង់តា រដ្ឋចរចាសហរដ្ឋអាមេរិក រយៈពេលពីរថ្ងៃនៅថ្ងៃទី១ និងទី២ ខែធ្នូ ដើម្បីរិះរកមធ្យោបាយស្តារគណបក្សសង្គ្រោះជាតិនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
កញ្ញា សំ ថារ័ត្ន គឺជាស្ត្រីខ្មែរដំបូងម្នាក់ដែលបានហាត់ក្បាច់គុនល្បុក្កតោឡើងវិញ បន្ទាប់ពីគុនល្បុក្កតោនេះស្ទើរតែរលាយសាបសូន្យក្នុងសម័យខ្មែរក្រហម។
សាលាក្តីខ្មែរក្រហមបានប្រកាសសាលក្រមសំណុំរឿងលេខ០០២ វគ្គ២ ដាក់ទោសអតីតមេដឹកនាំនៃរបបខ្មែរក្រហមចំនួនពីរនាក់គឺនួន ជា អនុលេខាធិការបក្សកុម្មុយនីស្តកម្ពុជា និងខៀវ សំផន អតីតប្រមុខរដ្ឋកាលពីថ្ងៃសុក្រឱ្យជាប់ពន្ធនាគារអស់មួយជីវិត។
ថ្មីៗនេះ អ្នកស្រី Quynh បានធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងនាមជាបេក្ខជនម្នាក់ដែលទទួលពានរង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិពីគណៈកម្មការការពារអ្នកសារព័ត៌មាន (The Committee to Protect Journalists) ហើយបានផ្តល់បទសម្ភាសន៍ដល់ VOA Khmer។
«ឥទ្ធិពលដែលអង្គការសហប្រជាជាតិមាន គឺគ្រាន់តែជាការគំរាមបំភ័យតាមផ្លូវអារម្មណ៍ប៉ុណ្ណោះ។ ពួកគេមិនមានអំណាចអ្វីពិតប្រាកដលើរបបលោកហ៊ុន សែនទេ។ ពួកគេមិនដែលមានអំណាចអ្វីតាំងតែពីតុលាការនេះចាប់ផ្តើមដំណើរការមក»។
ក្រុមអ្នកនយោបាយមកពីអតីតគណបក្សប្រឆាំងនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ កំពុងពង្រឹងកម្លាំងគាំទ្រក្នុងចំណោមពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកាខាងមុខនេះ ថ្នាក់ដឹកនាំសំខាន់ៗនិងអតីតអ្នកទោសនយោបាយ នឹងជួបប្រជុំដ៏ធំមួយជាមួយនឹងក្រុមពលករ។
សាលាក្តីកាត់ទោសខ្មែរក្រហម ដែលចូលរួមដោយអង្គការសហប្រជាជាតិ នឹងរៀបចំប្រកាសសាលក្រមប្រឆាំងនឹងមេដឹកនាំខ្មែរក្រហម ដែលនៅរស់រានមានជីវិតពីររូប គឺ នួន ជា និងខៀវ សំផន នៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គឺប៉ុន្មានម៉ោងទៀតនេះ។
លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការនៃរបបសាធារណរដ្ឋខ្មែរដែលគាំទ្រដោយសហរដ្ឋអាមេរិក បានផ្តល់គន្លឹះក្នុងការកសាងទំនាក់ទំនងឱ្យបានល្អប្រសើររវាងប្រទេសមហាអំណាចពិភពលោកនេះជាមួយនឹងប្រទេសកម្ពុជា។
ថ្ងៃទី១៤ ខែវិច្ឆិកានេះ គឺជាថ្ងៃគម្រប់ខួប១ឆ្នាំគត់ នៃការចាប់ខ្លួនអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ គឺលោក យាង សុធារិន ហៅ យាង សុជាមេត្តានិង លោក អ៊ួន ឈិន ក្រោមការចោទប្រកាន់ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ។
លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក អាន ចនផន ស្ថាបនិកនៃអង្គការសិល្បៈខ្មែរអមតៈនេះ និងលោក ធុច សាវ៉ាង សិល្បករភ្លេងបុរាណខ្មែរម្នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ព័ត៌មានផ្សេងទៀត
No media source currently available