មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិមួយរូបដែលស្និតនឹងលោក កឹម សុខា គឺលោក ហ៊ីង សុខសាន្ត បានថ្លែងថា ទោះជាគណបក្សសង្គ្រោះជាតិ មានភាពចម្រូងចម្រាសផ្ទៃក្នុងខ្លះ ក៏លោកនៅតែរំពឹងថា ពួកគេអាចនឹងមានឱកាសរួមគ្នាដើម្បីធ្វើកិច្ចការបំរើផលប្រយោជន៍ប្រទេសជាតិវិញដែរ។