លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមើលឃើញថាការបែងចែកថវិកាចំណាយនៅកម្ពុជាមិនទាន់ស្របតាមតម្រូវការនិងអាទិភាពថ្មីៗដែលឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែងរបស់ពលរដ្ឋដែលត្រូវការសេវានៅឡើយទេ។
គណបក្សសង្គ្រោះជាតិនៅអាមេរិកស្នើសុំឱ្យសហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មឧត្តមសេនីយ៍យោធាពីរនាក់ និងឧកញ៉ាពីរនាក់ក្នុងពេលដែលរង់ចាំព្រឹទ្ធសភាសហរដ្ឋអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មជនទាំងឡាយណាដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅថ្ងៃអង្គារនេះ រដ្ឋសភានៃប្រទេសវៀតណាមធ្វើសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន ដោយរួមទាំងការបោះឆ្នោតប្រថាប់ត្រាយល់ព្រមលើបេក្ខភាពលោក Nguyen Phu Trong [ង្វៀង ហ៊្វូជុង] លេខាគណបក្សកុម្មុយនីស្ត ឲ្យក្លាយជាប្រធានាធិបតីផ្លូវការវៀតណាមផងដែរ។
មកទល់នឹងពេលនេះ លោក Trong បានបង្ហាញថា លោកព្រមព្រៀងក្នុងការចូលទៅកាន់តំណែងប្រធានាធិបតី បន្ទាប់ពីការទទួលមរណភាពភ្លាមៗរបស់អតីតប្រធានាធិបតី លោក Tran Dai Quang។
សាខាគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសទាំងអស់គ្រោងនឹងរៀបចំសន្និសីទពិភពលោកជាលើកដំបូងចាប់តាំងពីអតីតគណបក្សប្រឆាំងនេះត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។
ក្រុមការងារស្រាវជ្រាវ ១០០ រាត្រី ដែលលោកបណ្ឌិត កែម ឡី បានបង្កើតឡើងនៅតែបន្តផ្តោតលើបញ្ហារស៊ើបនានាក្នុងប្រទេសកម្ពុជា បើទោះបីជាលោកកែម ឡី ត្រូវបានឃាតករសម្លាប់កាលពីជាង២ឆ្នាំមុនហើយក៏ដោយ។
ស្ថាបនិកចលនាមាតាធម្មជាតិប្រកាសថា នឹងស្នើសុំឱ្យប្រទេសសិង្ហបុរីស៊ើបអង្កេតមើលការនាំចេញមាសចំនួន១៥ពាន់លានដុល្លារមកកម្ពុជាក្នុងរយៈពេល៥ឆ្នាំ ដែលមិនមានចុះក្នុងបញ្ជីនាំចូលទេ។
មេដឹកនាំកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំក្នុងតំបន់ផ្សេងទៀត បានចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុនលើកទី១០ ដែលលោកនាយករដ្ឋមន្ត្រី ជប៉ុន ស៊ីហ្យ៊ូ អាបេ នៃប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។
បន្ទាប់ពីសហភាពអឺរ៉ុបចាប់ផ្តើមដំណើរការដកហូតឋានៈអនុគ្រោះពន្ធ (EBA) ពីកម្ពុជាដោយទុកឱសាទវាទត្រឹមមួយឆ្នាំនោះ អតីតគណបក្សប្រឆាំងនៅកម្ពុជាបានស្នើជាថ្មីសុំឱ្យមានការជួបចរចាជាមួយនឹងគណបក្សកាន់អំណាច ដើម្បីបញ្ចៀសទណ្ឌកម្មសេដ្ឋកិច្ចលើឧស្សាហកម្មនាំចេញរបស់កម្ពុជា។
គណបក្សសង្គ្រោះជាតិបន្តទាមទារកុំឱ្យសហភាពអន្តរសភាទទួលស្គាល់អ្នកតំណាងរាស្រ្តថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលដែលសភាអន្តរជាតិនេះបើកការប្រជុំនៅពាក់កណ្តាលខែតុលា។
នៅឆ្នាំ២០១៤ លោក អួន កុសល បានបង្កើតសាលាម៉ាឌ័រហូមខេមបូឌៀ Mother Home Cambodia ដែលបង្រៀនកុមារនៅជនបទដោយមិនយកកម្រៃ។
កញ្ញា យូ សុធារី នៃ VOA បានសម្ភាសន៍តាមទូរស័ព្ទជាមួយលោក អួន កុសល កាលពីពេលថ្មីៗនេះ អំពីសាលាម៉ាឌ័រហូមខេមបូឌៀ និងការតាំងចិត្តរបស់លោកក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេសដល់កុមារនៅជនបទ។
ព័ត៌មានផ្សេងទៀត
No media source currently available