ក្រុមអ្នកតស៊ូមតិខ្មែរកម្ពុជាក្រោម បានបន្តតស៊ូមតិរបស់ខ្លួននៅលើឆាកអន្តរជាតិ ស្របពេលពួកគេត្រៀមរៀបចំសន្និសីទធំមួយក្នុងប្រទេសហូឡង់ ដើម្បីស្វែងរកការគាំទ្រឲ្យមានសិទ្ធិស្វ័យសម្រេចលើជោគវាសនាដោយខ្លួនឯង សេរីភាព និងការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលរស់នៅលើទឹកដីខ្មែរដែលបារាំងកាត់ឲ្យទៅវៀតណាមគ្រប់គ្រងកាលពីឆ្នាំ១៩៤៩