នៅថ្ងៃចន្ទនេះ លោកហ៊ុន សែន បានថ្លែងថា នឹងមិនមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីការឃុំខ្លួនក្នុងផ្ទះនោះទេ ដោយលោក ហ៊ុន សែន បានចោទមេដឹកនាំបក្សប្រឆាំងរូបនេះ ថាបានហាមមន្ត្រីបក្សប្រឆាំងផ្សេងទៀត មិនឲ្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។