នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ អង្គការ Amnesty International អំពាវនាវឲ្យក្រុមប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអសប រួមទាំងប្រទេសផ្តល់ជំនួយធំៗរបស់កម្ពុជា ដូចជា អាមេរិក ចិន អាល្លឺម៉ង់ ជប៉ុន អង់គ្លេស បានយល់អំពីភាពចាំបាច់និងភាពធ្ងន់ធ្ងរនៃដំណើរការដែលធ្វើឲ្យខូចខាតដល់ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយឆ្លើយតបតាមដំណើរការនោះក្នុងកិច្ចប្រជុំប្រចាំឆ្នាំនាពេលខាងមុខ ដោយមិនគួរបែរចេញពីបញ្ហាកម្ពុជាទេ។