មេដឹកនាំប្រទេសមីយ៉ាន់ម៉ាលោកស្រី អង់សាន ស៊ូជី បានលុបចោលគម្រោងចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែនេះ ស្របពេលដែលមានការកើនឡើងនូវការរិះគន់ពីអន្តរជាតិទៅលើការដោះស្រាយរបស់លោកស្រីជាមួយនឹងអំពើហិង្សានៅក្នុងតំបន់ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។ អំពើហិង្សានេះបានបង្ខំជាតិសាសន៍រ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ប្រហែល ៣ សែន ៧ ម៉ឺននាក់ ឲ្យរត់គេចឆ្លងព្រំដែនទៅកាន់ប្រទេសបង់ក្លាដេស។