បាតុកម្មប្រឆាំងតវ៉ាស្ងៀមស្ងាត់មួយ នៅខាងមុខវិមានប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងរដ្ឋធានីហ្សាការតា បានធ្វើឡើងរៀងរាល់ពេលរសៀលថ្ងៃព្រហស្បតិ៍ អស់រយៈពេលជាង១០ឆ្នាំកន្លះមកហើយ ហើយអ្នកចូលរួមក្នុងការធ្វើបាតុកម្មនេះ នឹងមិនមានគម្រោងឈប់ឡើយ លុះត្រាតែរដ្ឋាភិបាលបង្ហាញពីការយកចិត្តទុកដាក់លើសិទ្ធិមនុស្សរបស់ពួកគេ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក អះអាង នាថ្ងៃព្រហស្បតិ៍នេះថា គ.ជ.ប នឹងមិនស្នើឲ្យរដ្ឋសភាធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីរៀបចំឲ្យពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស អាចចុះឈ្មោះ និងបោះឆ្នោតនៅប្រទេសដែលពួកគេកំពុងរស់នៅ និងធ្វើការនោះទេ។
សេចក្ដីប្រកាសព័ត៌មាននេះ បានដកស្រង់សម្ដីអ្នកស្រី ស្មីត ក្នុងន័យដើមថា៖ «នៅក្នុងដំណើរបេសកកម្មរបស់ខ្ញុំលើកនេះ ខ្ញុំនឹងផ្ដោតលើសិទ្ធិកុមារ ដែលជាផ្នែកមួយនៃការងារដែលខ្ញុំកំពុងធ្វើលើវិស័យនៃការរើសអើង និងក្រុមដែលងាយរងគ្រោះ»។
លោក Jonathan Hawkins អនុប្រធានទំនាក់ទំនងរបស់បណ្ដាញព័ត៌មាន CNN ដែលមានទីស្នាក់កណ្ដាលនៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬ Email នៅព្រឹកថ្ងៃពុធនេះថា សេចក្ដីរាយការណ៍ ស្ដីពីការជួញដូរផ្លូវភេទកុមារីនៅតំបន់ស្វាយប៉ាក ធ្វើឡើងដោយមានកិច្ចសហការចេញពីក្រុមផ្សេងៗគ្នា ហើយថារបាយការណ៍នោះមានតុល្យភាពនៃប្រភពត្រឹមត្រូវ។
មេដឹកនាំប្រឆាំងជនជាតិវ៉េណេស៊ុយអេឡា២នាក់ដែលបានស្ថិតនៅក្នុងការឃុំ ឃាំងនៅក្នុងផ្ទះបានត្រូវវកងកម្លាំងសន្តិសុខចាប់ខ្លួន ២ថ្ងៃបន្ទាប់ពីការបោះ ឆ្នោតដ៏ចម្រូងចម្រាសដើម្បីបង្កើតសភាជាតិដើម្បីសរសេររដ្ឋធម្មនុញ្ញឡើងវិញ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាឲ្យតុលាការជាន់ទាបទូទាំងរាជធានីខេត្ត ពន្លឿនចំណាត់ការកាត់ក្តីបទល្មើសគ្រឿងញៀនឲ្យបានចប់ក្នុងរយៈពេលពី៤ខែ ទៅ៦ខែខាងមុខ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនលក់ឡាយឡុង យកទៅសាងសង់មណ្ឌលកែប្រែ ដែលកំពុងចង្អៀត។
ថ្លែងទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាល និងនិស្សិតជាង៣,០០០នាក់ក្នុងពិធីចែកសញ្ញាប័ត្រមួយ រៀបចំឡើង ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន ហៅសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន CNN ថាជាការប្រមាថដល់ម្តាយដែលជាស្រ្តីកម្ពុជា។
ទំនប់សេសានក្រោម២ ត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤នោះ អាចផលិតថាមពលអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់។ ទំនប់សេសានក្រោម២ ដែលមានទួរបីនសរុបចំនួន១០។
ដំណើរទស្សនកិច្ចមកកម្ពុជារបស់ រ៉ូណា ស្មីត កើតមានឡើង ក្រោយការដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីជាន់ខ្ពស់មួយរូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
នៅរសៀលថ្ងៃអាទិត្យទី ៣០ ខែកក្កដាកន្លងទៅនេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានធ្វើការលើកស្ទួយសិទ្ធិស្ត្រី ដោយបានប្រារព្ធទិវាសុវត្ថិភាពទីក្រុងសម្រាប់ស្ត្រីជាលើកទី៤ ដើម្បីទាមទារឲ្យមានការបញ្ឈប់ការប្រើអំពើហិង្សា និងការបៀតបៀនលើស្ត្រីភេទនៅតាមទីសាធារណៈ និងជំរុញឲ្យស្រ្តីមិនមានភាពភ័យខ្លាចក្នុងការដើរហើរនៅពេលយប់។
អគ្គស្នងការដ្ឋាននគរបាលជាតិហៅការបង្ហោះ ឬផ្សព្វផ្សាយព័ត៌មានពីការចាប់ក្មេង លើបណ្តាញសង្គម ហ្វេសប៊ុកថាជា «ព័ត៌មានមិនពិត» និងថាជាចេតនារបស់ជនមួយក្រុមដែលមានបំណងធ្វើឲ្យសង្គមមានភាពច្របូកច្របល់ នេះបើតាមការប្រកាសរបស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនាព្រឹកថ្ងៃចន្ទ។
មន្ត្រីអង្គការសហប្រជាជាតិបានថ្កោលទោសការបង្ក្រាបឥតឈប់ឈររបស់រដ្ឋាភិបាលវៀតណាមទៅលើអ្នកការពារសិទ្ធិមនុស្ស និងអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវអ្នកដែលជាប់ពន្ធនាគារទាំងឡាយណាដែលបានអនុវត្តសិទ្ធិរបស់ពួកគេដើម្បីសេរីភាពក្នុងការបញ្ចេញមតិ។
ព័ត៌មានផ្សេងទៀត