តំណាងអ្នកភូមិវៀតណាម លោក ឡេ យាំងដុង ក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានអះអាងថា អ្នកភូមិវៀតណាមក្នុងតំបន់នេះត្រូវអាជ្ញាធរហាមឃាត់មិនឲ្យទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
«ខ្ញុំគិតថា នៅទីបំផុត អ្វីដែលនឹងកំណត់អនាគតរបស់ប្រទេសនានា ដូចជាប្រទេសកម្ពុជាគឺមិនមែនជាផ្លូវច្បាប់នៅកម្រិតអន្តរជាតិនោះទេ ប៉ុន្តែគឺជាការប្រមូលផ្តុំមនុស្សតាមរយៈនយោបាយ។»
ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែខិតចូលមកដល់ក្រុមអាជីវករ បានយល់ព្រមផ្អាកការលក់គ្រឿងស្រវឹងចំនួន២ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋ និងអាជីវករ ផ្អាកការទទួលទាននិងធ្វើអាជីវកម្មគ្រឿងស្រវឹង ដើម្បីធានាបរិយាកាសបោះឆ្នោតមួយដែលគ្មានហិង្សា និងទំនាស់នានា។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយបង្ហាញពីអ្វីដែលខ្លួនហៅថា «ប្រព័ន្ធតុលាការនៃភាពអយុត្តិធម៌» នៅកម្ពុជា ដែលបានវាយប្រហារលើក្រុមដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថ្លែងប្រាប់ VOA នាថ្ងៃពុធថា បរិយាកាសនយោបាយបច្ចុប្បន្ន បានបន្លាចអ្នកសារព័ត៌មាននៅកម្ពុជា ហើយពួកគេទំនងអាចជាពិបាកក្នុងការសម្រេចចិត្តបញ្ចេញព័ត៌មានដែលប៉ះពាល់សុវត្ថិភាពខ្លួន។
បណ្តឹងមួយពីមេឃុំនិងពលរដ្ឋនៅឃុំប៉ាតេ ត្រូវបានដាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី២២ ខែឧសភា។ ពាក្យបណ្តឹងបានចោទថា សកម្មភាពរបស់អ្នកសារព័ត៌មានទាំង២រូប គឺផ្ទុយពីច្បាប់បោះឆ្នោត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
តំណាងពលករចំណាកស្រុកនៅក្នុងប្រទេសថៃបញ្ជាក់ថា ពលករដែលបានចុះឈ្មោះបោះឆ្នោតរួចហើយបានប្តេជ្ញាចិត្តថានឹងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យសប្តាហ៍នេះ បើទោះបីជាមិនមានការសម្រួលពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។
លោក សំ ចន្ទគា អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៃប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលកំពុងរងគំនាបរបស់អំណាចនីតិប្រតិបត្តិ។
ការបង្ក្រាបមួយរបស់រដ្ឋាភិបាលប៉ាគីស្ថានទៅលើបណ្តាញផ្សព្វផ្សាយសង្គមដើម្បីបន្លាចដល់ការបង្ហោះខ្លឹមសារប្រឆាំងនឹងយោធា បានជំរុញឲ្យមានការចោទប្រកាន់រដ្ឋាភិបាលប្រទេសនេះថា បានរារាំងដល់សេរីភាពនៃការបញ្ចេញមតិ និងជាការភ្ជាប់អ្នកណាម្នាក់ទៅនឹងបទល្មើសដោយសារហេតុផលនយោបាយ។
លោក ណេង វណ្ណៈ មន្ត្រីទំនាក់ទំនងសាធារណៈនៃអង្គការសកម្មភាពដើម្បីកុមារ និយាយថា ការរំលោភផ្លូវភេទដែលកើតមានលើក្មេងប្រុសមានការកើនឡើងខ្ពស់ជាងក្មេងស្រី។
សមាជិកព្រឹទ្ធសភា លោកស្រី Dianne Feinstein និងលោក John McCain បានសរសេរក្នុងលិខិតរបស់លោកផ្ញើជូនលោកប្រធានាធិបតី Erdogan ថា៖ «ការឆ្លើយតបបែបហិង្សារបស់ក្រុមសន្តិសុខរបស់លោកទៅកាន់ក្រុមបាតុករអហិង្សា គឺមិនអាចទទួលយកបានទាល់តែសោះ»។
ព័ត៌មានផ្សេងទៀត
No media source currently available