ក្រសួងយុត្តិធម៌នាពេលថ្មីៗនេះ បានដាក់ចេញនូវយុទ្ធនាការ១០០ថ្ងៃក្នុងការវាយតម្លៃគុណភាពនិងប្រសិទ្ធភាពតុលាការដើម្បីរកដំណោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌នៅកម្ពុជា។ យុទ្ធនាការដែលមិនមានការចូលរួមពីភាគីពាក់ព័ន្ធនេះត្រូវបានគណបក្សជំទាស់និងសង្គមស៊ីវិលលើកឡើងថា អាចនឹងទទួលបានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ។