លោក លី សុផាណា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញប្រាប់ VOA តាមបណ្ដាញសង្គម Telegram ថា ក្រោយពីបានបញ្ចប់នីតិវិធីសាកសួរលើកដំបូងនិងពិភាក្សាដេញដោលរួចមក ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនលោក គឹម សុខ បណ្ដោះអាសន្ន តាមការចោទរបស់ព្រះរាជអាជ្ញាពីបទ«បរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឱ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម»។