ទស្សនកិច្ចរបស់មន្ត្រីអង្គការសហប្រជាជាតិទៅកាន់រដ្ឋ Rakhine ក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរបានពន្យារពេលកាលពីសប្តាហ៍មុន។ ទស្សនកិច្ចនេះត្រូវបានធ្វើឡើង ខណៈដែលតួលេខជនអំបូររ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមរត់ភៀសខ្លួនពីអំពើហិង្សានៅរដ្ឋដែលស្ថិតនៅប៉ែកខាងជើងមីយ៉ាន់ម៉ានេះ បានកើនឡើងដល់ជាងកន្លះលាននាក់។