ជនភៀសខ្លួន Rohingya នៅក្នុងប្រទេសបង់ក្លាដែសបានចោទប្រកាន់កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាថាបានរំលោភបំពានសិទ្ធិសេរីភាពផ្សេងៗរបស់ពួកគេ បន្ទាប់ពីក្រុមឧទ្ទាម Arakan Rohingya Salvation Army បានវាយប្រហារលើប៉ុស្តិ៍ប៉ូលិស និងមូលដ្ឋានយោធានៅភាគខាងជើងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៥ ខែសីហា កន្លងទៅនេះ។