គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យប្រទេសកម្ពុជាខាតបង់ថវិកាក្នុងមួយឆ្នាំៗយ៉ាងហោចណាស់ ៣០០លានដុល្លារ ដោយមិនទាន់គិតដល់ផលវិបាកសង្គមផ្សេងទៀត ដូចជាការបន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងធ្វើឱ្យគ្រួសារមួយចំនួនធ្លាក់ទៅក្នុងភាពក្រីក្រ។ នេះបើយោងតាម លោកឧបនាយករដ្ឋមន្ត្រី ស ខេង។