នៅក្នុងដំណើរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ តំណាងរាស្ត្រអាមេរិកាំងដើមកំណើតអាហ្វ្រិកខាងគណបក្សប្រជាធិបតេយ្យដ៏សំខាន់ម្នាក់ បានផ្តល់សក្ខីកម្មកាលពីថ្ងៃពុធប្រឆាំងនឹងការតែងតាំងអ្នករួមការងាររបស់ខ្លួន គឺលោក Jeff Sessions សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ។ លោក Jeff Sessions ត្រូវបានលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump តែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។