ភាពយន្តឯកសារមួយដែលបង្ហាញពីគោលនយោបាយដ៏តឹងរ៉ឹងរបស់អូស្រ្តាលីលើការឃុំឃាំងជនស្វែងរកសិទ្ធិជ្រកកោននៅមណ្ឌលឃុំឃាំងនៅក្រៅប្រទេសត្រូវបានដាក់បញ្ចាំងកាលពីដើមខែឧសភា នៅទីក្រុង Melbourne។ ភាពយន្តឯកសារនេះផលិតដោយនាង Eva Orner ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ Oscar។ អ្នកទស្សនាម្នាក់បានបញ្ចេញយោបល់ថា វាជា «សាច់រឿងនៃភាពអាម៉ាសដែលមានរយៈពេល៩០នាទី»។