លោកនាយករដ្ឋមន្ត្រីដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ បានបញ្ជាក់សារជាថ្មីពីសិទិ្ធអំណាចរបស់លោកថា ប្រសិនបើតុលាការចេញសាលក្រមដល់សំណុំរឿងការសូកប៉ាន់ និងសមគំនិតនេះ លោកអាចនឹងស្នើទៅព្រះមហាក្សត្រសុំឲ្យមានការលើកលែងទោស ឬក៏បន្ធូរបន្ថយទោស។