ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលផលិតទូរស័ព្ទ iPhone កំពុងមានវិវាទផ្លូវច្បាប់ជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ដោយក្រុមហ៊ុននេះមិនព្រមធ្វើតាមការទាមទាររបស់រដ្ឋាភិបាលអាមេរិក ឲ្យជួយដោះលេខកូដសម្ងាត់នៃទូរស័ព្ទ iPhone របស់ភេរវករដែលបានសម្លាប់មនុស្ស១៤នាក់នៅរដ្ឋ California។