តុលាការខេត្តសៀមរាមបានចោទប្រកាន់លោក នី ចរិយាពីបទបរិហារកេរ្តិ៍ នៅពេលលោកបម្រើការងារជាមន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក។ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រូបនេះ កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ៦ខែ និងការពិន័យជាប្រាក់៦លានរៀល។