គណៈកម្មការសិទ្ធិមនុស្សអូស្រ្តាលីនិយាយថា ការឃុំខ្លួនរយៈពេលយូរទៅលើកុមារសុំសិទ្ធិជ្រកកោន បានធ្វើឲ្យមានការប៉ះពាល់ដល់កុមារទាំងនោះនិងរំលោភលើច្បាប់អន្តរជាតិ។
លោករដ្ឋមន្ត្រីការបរទេសអ៊ីតាលី Paolo Gentiloni បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពចុះដុនដាបនៅក្នុងប្រទេសលីប៊ីបានធ្វើឱ្យការបិទស្ថានទូតជាការចាំបាច់»។
នាយករដ្ឋមន្ត្រីដាណឺម៉ាក Helle Thorning-Schmidt និយាយថា មនុស្សស្លូតត្រង់គ្មានទោសពៃរ៍ពីរនាក់បានបាត់បង់ជីវិតដោយសារ «សកម្មភាពភេរវកម្មដោយគ្មានមេត្តាប្រឆាំងនឹងប្រទេសដាណឺម៉ាក»។
ក្រោមការគម្រាមគំហែងសម្លាប់ លោក Ongwen ត្រូវបានបង្ខំឲ្យធ្វើការរំលោភបំពាន សម្លាប់ និងចូលរួមក្នុងភាពឃោរឃៅជាមួយនឹងមេបញ្ជាការរបស់ខ្លួន។
លោក Kurt Tong ឧបការីរងជាន់ខ្ពស់រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកជំនួញ និងសេដ្ឋកិច្ច មានប្រសាសន៍ចំៗថា អំពើពុករលួយនៅកម្ពុជាបានបង្កជាឧបសគ្គក្នុងការនាំយកវិនិយោគទុនពីសហរដ្ឋអាមេរិកមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។
ប្រព័ន្ធនយោបាយកម្ពុជាទំនងនឹងអាចត្រូវដូរសន្សឹមៗប៉ុណ្ណោះទៅរកការផ្លាស់ប្តូរមុននឹងអាចឈានដល់ការផ្ទេរអំណាច នេះបើតាមការអះអាងរបស់ Sebastian Strangio អ្នកកាសែតនិងជាអ្នកនិពន្ធសៀវភៅ Hun Sen's Cambodia។
កូរ៉េខាងជើងកំពុងខំប្រឹងប្រែងដើម្បីត្រួតត្រាព្រំដែនរបស់ខ្លួនហើយនឹងកាត់បន្ថយព័ត៌មានដែលហូរចូលនិងចេញពីប្រទេសដោយការដាក់ទណ្ឌកម្មយ៉ាងខ្លាំងលើពលរដ្ឋដែលព្យាយាមរត់គេចចេញពីប្រទេស។
លោកងួន កឿន ស្នងការនគរបាលខេត្តរតនគិរីមិនធ្វើអត្ថាធិប្បាយណាមួយនោះទេដោយលោកថ្លែងថាកំពុងជាប់ប្រជុំ។
របាយការណ៍របស់អង្គការ Reporters Without Borders ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៥នេះ បានបន្ថែមថា ក្នុងឆ្នាំ២០១៤ មិនមានឧប្បទ្ទេវហេតុណាដែលនាំឲ្យមានការស្លាប់បាត់បង់ជីវិតអ្នកសារព័ត៌មាននិងបណ្តាញព័ត៌មានពលរដ្ឋទេ។
នាង Heather Cho អតីតមន្រ្តីជាន់ខ្ពស់ម្នាក់និងជានាយិកាសេវាក្នុងយន្តហោះរបស់ក្រុមហ៊ុន បានទទួលទោសជាប់ពន្ធនាគារមួយឆ្នាំ ចំពោះអំពើរបស់នាង ដែលគេឲ្យឈ្មោះថា«កំហឹងនឹងគ្រាប់សណ្តែក»។
អត្រានៃភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះដល់១៨,៩ភាគរយគឺមុនគោលដៅកំណត់ត្រឹមខែកញ្ញាឆ្នាំ២០១៥ដែលគ្រោងនឹងកាត់ឱ្យបាននៅត្រឹម១៩,៥ភាគរយ។
យ៉ាងតិចមានព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រមាណ៥២អង្គបានគង់នៅក្នុងវត្តសាមគ្គីរង្សី ដោយបូករួមទាំងសិស្ស និស្សិត និង យាយជី តាអាចារ្យ ចំនួន២២នាក់ផ្សេងទៀត។
ព័ត៌មានផ្សេងទៀត