សកម្មជនខ្មែរអាេមរិកាំងខាងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យសម្តែងកង្វល់អំពីការសម្រុះសម្រួលនយោបាយនៅប្រទេសកម្ពុជា។
មានកុមារប្រមាណ១៣៥លាននាក់អាយុក្រោម៥ឆ្នាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមិនទាន់ត្រូវទីភ្នាក់ងាររដ្ឋាភិបាលណាមួយចុះឈ្មោះនៅឡើយទេ ដែលនាំឲ្យគេបាត់សិទ្ធិជាមូលដ្ឋាន។
នៅពេលលោកជិះយន្តហោះទៅទីក្រុង Amsterdam នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៤ លោកMunir ត្រូវគេបំពុលដោយជាតិ Arsenic ហើយលោកបានស្លាប់មុនពេលយន្តហោះចុះចត។
សំណុំរឿងបាតុកម្មនៅផ្លូវវេងស្រេងកាលពីដើមខែមករាកន្លងទៅ ឥឡូវនេះត្រូវបានសើរើឡើងវិញ បន្ទាប់ពីវិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិត្រូវបានបញ្ចប់មួយ។
អង្គការ Global Witness បានសាទរដល់ក្រុមហ៊ុនវៀតណាមកាលពីថ្មីៗចំពោះការចាប់ផ្តើម ដោះស្រាយជាមួយសហគមន៍ទាក់ទិននឹងការរំលោភដីធ្លីជនជាតិដើម។
អង្គការតម្លាភាពកម្ពុជាបានរកឃើញថា បញ្ហាដីធ្លី និងបញ្ហាធនធានធម្មជាតិ បានបង្កឲ្យមានជម្លោះជាច្រើន និងជាប្រភពនៃអំពើហិង្សានៅក្នុងប្រទេសកម្ពុជាដ៏ក្រីក្រនេះ។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា ការស៊ើបអង្កេតនេះជាដំណើរការល្អមួយ ព្រោះថា វានឹងអាចបញ្ចប់រឿងទាក់ទងនឹងអំពើហិង្សាទាំងឡាយ ដែលបានកើតមានឡើងនៅតាមបណ្តារោងចក្រ។
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានកោះហៅអ្នកភូមិឡពាងចំនួន៥នាក់ឲ្យចូលបំភ្លឺនៅសាលាខេត្ត ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី។
ផ្ទុយទៅវិញបទបញ្ជានោះបានលើកទឹកចិត្តឲ្យក្រុមប្រជាពលរដ្ឋអ្នករងគ្រោះដោយសារទំនាស់ដីធ្លីងើបឡើងតវ៉ាបន្ថែមទៀត។
ក្នុងវីដេអូនោះឃាតករបានបញ្ជាក់ថាការសម្លាប់អ្នកកាសែត Sotloff គឺជាការសងសឹកនឹងសហរដ្ឋអាមេរិកដែលបានបើកការវាយប្រហារតាមអាកាសលើក្រុមរបស់ខ្លួន។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិយ៉ាងតិចចំនួន៧នាក់ និងសកម្មជនមួយចំនួនផ្សេងទៀត កំពុងស្ថិតក្នុងដៃរបស់តុលាការនៅឡើយ។
ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេចឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការងារវិញ ក៏ប៉ុន្តែក្រុមហ៊ុននៅតែមិនបានអនុវត្តតាមសេចក្តីសម្រេចនេះទេ។
ព័ត៌មានផ្សេងទៀត