នាយកប្រតិបត្តិសមាគមខ្មែរក្រោមដដែលក៏បានជំរុញឲ្យរាជរដ្ឋាភិបាលទាមទារដែនដីខ្មែរកម្ពុជាក្រោមពីប្រទេសវៀតណាមមកវិញ។
ពានរង្វាន់នេះជារបស់លោក James Morris Lawson ដែលផ្តល់ឲ្យអ្នកស្រី យ៉ោម បុប្ជា ដែលជាអ្នកដឹកនាំដ៏អង់អាចក្លាហានក្នុងការលើកកម្ពស់ការដោះស្រាយទំនាស់ដោយអហិង្សា។
ក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ និយាយថា គេបានអនុវត្តវិធានការតឹងរ៉ឹងជាងមុនខ្លះរួចទៅហើយ សម្រាប់បណ្តាញអ៊ីនធឺណិត ព្រមទាំងបណ្តាញព័ត៌មានសង្គមដែរ។
មេដឹកនាំសហជីពអាមេរិកយល់ថា កម្ពុជាអាចដំឡើងប្រាក់ខែកម្មករ។
របាយការណ៍បង្ហាញថា ៦០ភាគរយនៃអ្នកដែលត្រូវបានចោទសួរសរុបចំនួន១០៥នាក់ជួបបទពិសោធន៍នៃអំពើហិង្សាផ្លូវភេទដោយផ្ទាល់។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានសម្រេចដោះលែងជនជាប់ចោទ២៥នាក់បន្ទាប់ពីពួកគេបានជាប់ពន្ធនាគារអស់រយៈពេលជាង៥ខែ។
ស្ថានទូតខ្មែរបានបញ្ជាក់ថាមានពលករទាំងស្របច្បាប់និងមិនមានឯកសារត្រឹមត្រូវចំនួន៤០០.០០០នាក់កំពុងធ្វើការនៅពាសពេញប្រទេសថៃ។
លោកវន់ ពៅ និងបុរសបីនាក់ផ្សេងទៀតត្រូវតុលាការបង្គាប់ឲ្យបង់ប្រាក់ពិន័យចូលថវិការដ្ឋក្នុងម្នាក់ៗចំនួន៨លានរៀលគឺប្រមាណ២ពាន់ដុល្លារសហរដ្ឋអាមេរិក។
តុលាការក្រុងភ្នំពេញបានប្រើប្រាស់ពេលវេលាប្រមាណជាង១ខែក្នុងការបើកសវនាការកាត់ទោសនៅក្នុងសំណុំរឿងទាំងនេះ។
សម្លេងទ្រយោយំ ដែលកើតចេញដោយសារការរំជួលចិត្តពីសមាជិកក្រុមគ្រួសារជនជាប់ចោទ បានឮខ្ទរខ្ទារក្នុងបរិវេណតុលាការក្រោយពីតុលាការបានប្រកាសសាលក្រម។
អ្នកស្រី ម៉ម សូម៉ាលី មិនបានធ្វើសេចក្តីអធិប្បាយជាសាធារណៈអំពីការចោទប្រកាន់ទាំងនេះឬអំពីការលាឈប់ទេ។
បណ្តាញសហគមន៍ទាំង២៤ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៩ខែឧសភានេះបានមកជួបជុំគ្នានៅទីក្រុងភ្នំពេញដើម្បីស្វែងរកអន្តរាគមន៍ពីរដ្ឋសភាជាតិកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ។
ព័ត៌មានផ្សេងទៀត