នេះគឺជាការបោះឆ្នោត ដែលនឹងសម្រេចលើការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំផងដែរ ដោយសារពេលនេះគណបក្សសាធារណរដ្ឋរបស់លោកកំពុងគ្រប់គ្រងទាំងស្ថាប័ននីតិប្បញ្ញត្តិ គឺរដ្ឋសភា និងព្រឹទ្ធសភា និងនីតិប្រតិបត្តិ គឺសេតវិមាន ដែលអាចឱ្យលោកធ្វើកិច្ចការអ្វីដោយមិនមានការជំទាស់ច្រើនឡើយ។